ភ្នំពេញ៖ ដំណើរកម្សាន្តលក្ខណៈគ្រួសារ និងលក្ខណៈមិត្តភាព ចាំបាច់ណាស់ត្រូវតែមានការថតរូបភាពទុកជាអនុស្សាវរីយ៍ជាក់ជាមិនខាន គ្រប់ពេលដែលពួកគេមានការជួបជុំគ្នាយ៉ាងសប្បាយរីករាយ ប្រកបដោយស្នាមញញឹម។ អ្វីទៅដែលអាចបង្កើតសកម្មភាពទាំងនេះបាន? នោះគឺ ម៉ាស៊ីនថតរូប ដែលអាចចាប់កាន់ផ្ទាល់ដៃទៅបានគ្រប់ទីកន្លែង គ្រប់ពេលវាលា។ យើងខ្ញុំដឹងថាលោកអ្នកប្រហែលជាស្ថិតក្នុងការពិចារណា ថាតើជ្រើសរើសទូរស័ព្ទបែបណា ដើម្បីធ្វើឲ្យដំណើរកម្សាន្តរបស់លោកអ្នកប្រកបដោយភាពរីករាយ និងបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាមួយគ្នាបាន។ 

ទូរស័ព្ទមានតម្លៃថ្លៃ មិនប្រាកដថាស្រួលប្រើនោះទេ ហើយទូរស័ព្ទដែលមានតម្លៃសមល្មម ក៏មិនប្រាកដថាមិនស្រួលប្រើនោះដែរ សំខាន់លោកអ្នកចេះជ្រើសរើសទូរស័ព្ទដែលងាយស្រួល និងមានមុខងារងាយៗពេលដំណើរការកម្មវិធី ប៉ុន្តែវាទាន់សម័យមិនចាំបាច់ប្រើពេលវេលាយូរ។ និយាយដល់ចំណុចនេះយើងខ្ញុំបាននឹកឃើញនូវម៉ូឌែលទូរស័ព្ទថ្មីមួយ នោះគឺ R17 Pro ដែលអាចក្លាយទៅជាជំនួយការដ៏ប៉ិនប្រសប់សម្រាប់លោកអ្នកបានទាំងការផ្តិតយករូបភាពសន្លឹក និងរូបភាពវីដេអូ ព្រមទាំងមានតម្លៃសមរម្យអាចទទួលយកបានថែមទៀតផង។ 

R17 Pro គឺជាប្រភេទទូរស័ព្ទរបស់ OPPO ដែលអាចជួយលោកអ្នកឲ្យមានភាពស្រស់បំព្រង ជាពិសេសថតរូបភាពពេលរាត្រីបានយ៉ាងច្បាស់ល្អ មិនព្រិល មិនស្រអាប់ និង មានពណ៌ធម្មជាតិយ៉ាងត្រជាក់ភ្នែក ដែលមានពាក្យស្លោកថា (Seize The Night) មិនចាញ់កាមេរ៉ា Professional ប៉ុន្មានទេ ដោយវាមានបច្ចេកវិទ្យាទប់លំនឹងពេលថតរូបពេលរាត្រី និង Ram ទំហំ 8GB ព្រមទាំង Rom ទំហំ 128GB ថែមទៀតផង។ 

មនុស្សទាន់សម័យតែងតែជ្រើសរើសទូរស័ព្ទដែលទំនើប និងតម្លៃអាចទទួលយកបាន ព្រមទាំងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់ពួកគេផងដែរ។ 

ព័ត៌មានបន្ថែមសូមលោកអ្នកចូលទៅកាន់ Page Facebook របស់ OPPO: https://www.facebook.com/OPPOCAMBODIA/ ៕

OPPO R17 Pro
OPPO R17 Pro
OPPO R17 Pro
OPPO R17 Pro

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]