ហុងកុង៖ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ មនុស្សម្នាជាច្រើនកុះករនាំគ្នាភាន់ច្រឡំ និងបានចោមរោមប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte និងប្រធានាធិបតីកូរ៉េខាងជើងលោក Kim Jong-un នៅក្នុងភោជនីយដ្ឋានមួយកន្លែងក្នុងទីក្រុងហុងកុង បង្កឱ្យមានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម។

ដល់ពេលពិនិត្យឱ្យច្បាស់ទៅ ទើបដឹងថាមិនមែនពួកលោកទាំងពីរនោះទេ ពោលគឺគ្រាន់តែជាអ្នកតុបតែងខ្លួនដូចជាពួកលោកប៉ុណ្ណោះ ដែលបុរសម្នាក់មានមុខមាត់ដូចលោក Kim Jong-un នោះការពិតគឺឈ្មោះ Howard X និងម្នាក់ទៀតដែលមានមុខមាត់ដូចលោក Rodrigo Duterte ការពិតគឺឈ្មោះ Cresencio Extreme សោះ។

យ៉ាងណាមិញ មនុស្សម្នាជាច្រើននៅទីនោះបានស្វាគមន៍ និងទទួលពួកគេយ៉ាងកក់ក្តៅ ហើយក៏មានមានអ្នកសុំថតរូបជាមួយពួកគេផងដែរ៕

ចង់ជ្រាបច្បាស់ទស្សនារូបថតខាងក្រោម៖

មនុស្សម្នាស្វាគមន៍ពួកលោកទាំងពីរ
មនុស្សម្នាស្វាគមន៍ពួកលោកទាំងពីរ
មនុស្សម្នាស្វាគមន៍ពួកលោកទាំងពីរ
មនុស្សម្នាស្វាគមន៍ពួកលោកទាំងពីរ
រូបភាពនៅក្នុងភោជនីយដ្ឋាន
រូបភាពនៅក្នុងភោជនីយដ្ឋាន
ប្រធានាធិបតី Rodrigo Duterte និងលោក Cresencio Extreme
ប្រធានាធិបតី Kim Jong-un និងលោក Howard X

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]