ភ្នំពេញ៖ សម្រាប់អ្នកដែលចូលចិត្តរឿងប្រភេទបែបកំប្លែងៗ ឈុតឆាកប្រយុទ្ធ ស្នេហា ជាពិសេសគឺដំណើរផ្សងព្រេងតាមបង្ក្រាប និងកំចាត់បិសាចនោះ ឥឡូវនេះគឺត្រូវចិត្តហើយជាមួយខ្សែភាពយន្តរបស់លោក ឈិន ឡុង ឬ Jackie Chan គឺរឿង «អ្នកប្រមាញ់ឆ្លងភព» ដែលចូលរួមសម្ដែងដោយតារាល្បីៗជាច្រើនដូចជាលោក លីន ប៉ាយហុង កញ្ញា ចុង ឈូស៊ី និងលោក យាន ជីងធាន។ 

រឿង «អ្នកប្រមាញ់ឆ្លងភព»

ខ្សែភាពយន្តនេះ ជាប្រភេទរឿងបែបព្រេងនិទាននៅក្នុងសម័យបុរាណចិន ដែលរួមបញ្ចូលទៅដោយឈុតឆាកប្រយុទ្ធរវាង ឈិន ឡុង (ជាអ្នកប្រមាញ់បិសាច) មកជួយដោះស្រាយរឿងក្ដី និងតាមបង្ក្រាបពពួកអមនុស្សដែលមកបង្កចលាចលដល់ប្រជាជននៅក្នុងភូមិជាមួយនឹងជក់ញី-ឈ្មោលរបស់គាត់។ 

មិនត្រឹមតែប៉ុណ្ណោះលោកក៏បានទុកបិសាចចិត្តល្អតាមខ្លួន ដើម្បីជួយបង្ក្រាបបិសាចចិត្តអាក្រក់ដែលប៉ុនប៉ងធ្វើបាបប្រជាជន។ ដោយឡែកមានបិសាចសាហាវ ដែលមកអុកឡុក និងចាប់យកក្មេងស្រីនៅក្នុងភូមិរបស់គាត់ ជាហេតុធ្វើឲ្យមានការបាត់ខ្លួនក្មេងស្រីអាយុ ១៦ ឆ្នាំ ជាច្រើននៅក្នុងភូមិ។ 

តើគាត់នឹងធ្វើយ៉ាងណាដើម្បីបង្ក្រាបបិសាចទាំងនេះ ហើយជួយក្មេងស្រីដែលបាត់ខ្លួនទាំងនោះមកវិញ? បើចង់ដឹងអំពីសង្គ្រាមរវាងបិសាច និងមនុស្សនេះ កុំភ្លេចមកទស្សនារឿង «អ្នកប្រមាញ់ឆ្លងភព» ដែលនឹងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តនៅថ្ងៃទី ០៥ ខែកុម្ភៈ ដែលត្រូវជាថ្ងៃបុណ្យចូលឆ្នាំចិននេះហើយ៕

រឿង «អ្នកប្រមាញ់ឆ្លងភព»
រឿង «អ្នកប្រមាញ់ឆ្លងភព»
រឿង «អ្នកប្រមាញ់ឆ្លងភព»
រឿង «អ្នកប្រមាញ់ឆ្លងភព»
រឿង «អ្នកប្រមាញ់ឆ្លងភព»

ទស្សនា Trailer នៅទីនេះ៖

ដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និងព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh ឬតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និងរបស់ពីភាពយន្តជារៀងរាល់សប្តាហ៍។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]