ភ្នំពេញ៖ បន្ទាប់ពីបានចេញនូវខ្សែភាពយន្ត «The Lego Movie» កាលពីប្រាំឆ្នាំមុន ដែលមានទស្សនិកជនជាច្រើនបានសម្ដែងការកោតសរសើរ Warner Bros និង LEGO បានសម្រេចចិត្តចេញនៅខ្សែភាពយន្ត Lego Movie វគ្គពីរ ជាចំណងដៃដល់ទស្សនិកជន ជាពិសេសប្រិយមិត្តរបស់ LEGO នាដើមឆ្នាំ ២០១៩ នេះ។

រឿង «The Lego Movie»

«The Lego Movie 2: The Second Part» គឺជាវគ្គបន្តពីខ្សែភាពយន្តដ៏កំប្លែង «The Lego Movie» ដែលបានកើតឡើងកាលពីប្រាំឆ្នាំមុន។ បន្ទាប់ពីការលុកលុយរបស់ពួកភពផ្កាយ «Taco Tuesday» ទីក្រុង Bricksburg បានធ្លាក់ចូលក្នុងភាពវឹកវរ។ សាច់រឿងនឹងមានភាពសើចសប្បាយ នៅពេលមនុស្សរបស់ភពផ្សេងម្នាក់បានមកដល់ Bricksburg ចាប់ផ្តើមចាប់ជំរិតប្រជាជនសុទិដ្ឋិនិយមអ្នកទាំងអស់គ្នា Emmet (ត្រូវបានសម្តែងម្តងទៀតដោយលោក Chris Pratt) ត្រូវតែរកវិធីដើម្បីជួយសង្គ្រោះមិត្តភក្តិផ្ទះ និងសកលលោក Lego ខ្លួនឯង។ ដូចនឹងខ្សែភាពយន្តដំបូងអ្នកប្រហែលជារំពឹងថា នឹងមានសកម្មភាពយ៉ាងលឿន និងមានគ្រោះថ្នាក់ខ្លះបន្ថែមលើការសើច។

«The Lego Movie 2: The Second Part» ខ្សែភាពយន្តមួយនេះ គឺជាភាពយន្តបែបគំនូរជីវចល ដែលបានបូករួមជាមួយនឹងភាពកំប្លែង ភាពក្រមិចក្រមើមរបស់តួអង្គនីមួយៗ មិនចាញ់ពីវគ្គមួយនោះទេ។ អ្វីដែលរឹតតែគួរឱ្យចាប់អារម្មណ៍ទៀតនោះគឺខ្សែភាពយន្តនេះនឹងមានចូលរួមដោយតួអង្គ Superhero ជាច្រើនផងដែរ ក្នុងនោះមានដូចជា Batman Aquaman Super Woman ជាដើម។

Lego នឹងនាំមកនៅភាពសប្បាយរីករាយជាមួយនឹងការបញ្ចូលសម្លេងដោយតារាសម្ដែងល្បីៗ ដែលលោកអ្នកធ្លាប់បានស្គាល់តាមរយៈភាពយន្តជាច្រើន។ ដូច្នេះសូមកុំភ្លេចនាំមនុស្សជាទីស្រលាញ់ ក្រុមគ្រួសារ ជាពិសេសប្អូនៗកុមារទៅទស្សនាខ្សែភាពយន្តមួយនេះទាំងអស់គ្នា។

ចង់ដឹងថាតើខ្សែភាពយន្ត «The Lego Movie 2: The Second Part» ល្អមើលកម្រិតណានោះ និងតើ Super Hero របស់អ្នកប៉ុន្មានអ្នកនឹងបង្ហាញខ្លួននៅក្នុងភាពយន្តនេះ។ ទៅទស្សនាភាពយន្ត «The Lego Movie 2: The Second Part» នៅរោងភាពយន្តទាំងអស់គ្នា ដែលមានចាក់បញ្ចាំងនៅថ្ងៃទី ០៨ ខែកុម្ភៈ នេះតទៅហើយ៕

រឿង «The Lego Movie»
រឿង «The Lego Movie»
រឿង «The Lego Movie»
រឿង «The Lego Movie»

ទស្សនា Trailer នៅទីនេះ៖

ដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និងព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh ឬតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និងរបស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]