ខេត្តកំពង់ស្ពឺ ៖ ដោយ​មាន​ភ្ជាប់​រូបថត​មក​ជាមួយ​ផង​នោះ​បុរស​ម្នាក់​ដែល​អះអាង​ថា ខ្លួន​ជា​ឪពុក បាន​មក​ប្តឹង​ពឹងពាក់​ឲ្យ​សមត្ថកិច្ច​ជួយ​រក​កូនស្រី​របស់​ខ្លួន​ដែល​បាត់​ទៅ​អស់​រយៈពេល​ច្រើន​ថ្ងៃ​មក​ហើយ ខណៈ​នាង​ចេញពីផ្ទះ​ទៅ​រៀន​តាំងពី​ថ្ងៃ​២៨ មក​រា ២០១៩​មក​ម្លេះ​។

បើ​តាម​បុរស​ម្នាក់​ឈ្មោះ ប៉ាច ប៉ា​ង ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ព្រុស ឃុំ​សំរោង​ទង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ដែល​អះអាង​ថា​ខ្លួន ជា​ឪពុក​បាន​រៀបរាប់​ថា កូនស្រី​របស់​គាត់​បាន​បាត់​ខ្លួន​តាំងពី​ថ្ងៃ​សៅរ៍​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​៣​រសៀល គឺ​ពេល​ដែល​នាង​ចេញពីផ្ទះ​ទៅ​រៀន​ដូច​សព្វដង​។

តែ​អ្វី​ដែល​ក្រុម​គ្រួសារ មានការ​ព្រួយបារម្ភ​គឺ​រហូត​មក​ដល់​ពេល​នេះ​នាង​នៅ​មិន​ទាន់​ឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​ឡើយ ពេល​នេះ​ក្រុម​គ្រួសារ​មានការ​បារម្ភ​ពី​សុវត្ថិភាព​នាង​ជា​ខ្លាំង​មិនដឹង​ថា​តើ​នាង​ទៅ​នៅ​ស្នាក់​អាស្រ័យ​កន្លែង​ណា​ជាមួយ​អ្នក​ណា​ឡើយ ព្រោះតែ​បារម្ភ​ទើប​ឪពុក​ម្តាយ​យក​រូបថត​មក​ប្ដឹង​រាយការណ៍​មក​សមត្ថកិច្ច ជួយ​អន្តរាគមន៍​រក​។

បុរស​ជា​ឪពុក​ប្រាប់​ថា កូន​របស់​ខ្លួន​ឈ្មោះ យី សុខ​ហេង ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស ដែល​បាន​ចេញ​ផ្ទះ​ទៅ​រៀន​នៅ​វិទ្យាល័យ​ឌី​ប៉ុក តាំងពី​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​៧​ព្រឹក​។ គាត់​បាន​សំណូមពរ​ដល់​មហាជន​ក៏​ដូច​ជា​សមត្ថកិច្ច​គ្រប់​ទីកន្លែង បើ​ឃើញ​កូនស្រី​គាត់ ដូច​ក្នុង​ភិនភាគ​ខាងលើ សូម​មេត្តា​ឃាត់​ទុក ហើយ​រាយការណ៍​មក​សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​ផង​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]