ភ្នំពេញ៖ តារាសម្តែងស្រីវ័យក្មេង ឈិន មុន្នីនាថ ដែលជាកូនស្រី តារាចម្រៀង លោក ឈិន កុសល កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន នាពេលបច្ចុប្បន្ន ជាមួយនឹង សមត្ថភាព និងរូបសម្រស់របស់នាង។

ជាពិសេស កាលពីឆ្នាំមុន ប្រិយមិត្ត ប្រហែលឃើញនាងនៅក្នុង រឿងភាគដ៏ល្បី«សិសិររដូវក្នុងបេះដូង» នៅក្នុងទូរទស្សន៍ហង្សមាស ដោយដើរតួជាកូនក្មេង ឈ្មោះ លីនី ហើយនៅពេលនោះ សន្ទុះនៃប្រជាប្រិយភាពរបស់នាង ក៏កាន់តែខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ។

ជាមួយគ្នានោះដែរ នៅពេលនេះ វ័យរបស់ តារាស្រីរូបនេះក៏ឈានដល់អាយុ​២០ឆ្នាំគត់តែម្តង ដែលឃើញប្រែប្រួលមុខមាត់ និងរូបរាងប្លែកជាងមុនផងដែរ។ ដោយពេលនេះ ទម្រង់មុខនាង កាន់តែមានភាពទាក់ទាញ និងស្រស់ស្អាតខ្លាំង អមជាមួយការតែងខ្លួន បែបយុវវ័យរបស់នាង៕

លីនីតូច
លីនីតូច
លីនីតូច
លីនីតូច
លីនីតូច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិន មុន្នីនាថ