ភ្នំពេញ៖ ដូចជាប្រិយមិត្តបានជ្រាបរួចមកហើយ ពីតារាសម្តែងស្រី ប៊ីរីយ៉ា ដែលបានចូលរោងការ ជាមួយនឹងបុរសសង្ហា កាលពីប៉ុន្មានឆ្នាំមុន ក្រោយពួកគេ បានសាងទំនាក់ទំនងស្នេហាជាមួយគ្នា អស់មួយរយៈ។

ជាពិសេស នៅពេលនេះដែរ ពួកគេ ក៏មានកូនស្រីម្នាក់ ជាចំណងដៃអាពាហ៍ពិពាហ៍ជាមួយគ្នាផងដែរ ដែលកូនស្រីរបស់អ្នកទាំងពីរ ពិតជាស្រស់ស្អាតខ្លាំងណាស់ រហូតមានអ្នកម្ចាស់កម្មវិធី និងម្ចាស់ស្ពត ទាក់ទងឲ្យទៅថតទៀតផង។

ងាកមកមើល ជីវិតគ្រួសាររបស់ ប៊ីរីយ៉ាវិញម្តង ថ្វីបើពេលនេះ នាង និង ស្វាមី បានរួមរស់ជាមួយគ្នាអស់រយៈពេលយូរឆ្នាំមកហើយក្តី ក៏ពួកគេ នៅតែមានសុភមង្គល និងបង្ហាញក្តីស្រលាញ់គ្នាទៅវិញទៅមក ជារឿយៗផងដែរ។ ជាពិសេស ពួកគេ តែងតែមានពេលវេលាបន្តិចបន្តួច ដើម្បីកម្តៅបេះដូង ឲ្យនៅតែដិតជាប់ ដូចកាលពួកគេ ស្រលាញ់គ្នាកាលពីគ្រាដើមផងដែរ។ មិនតែប៉ុណ្ណោះ អ្នកទាំងពីរ នៅតែតែងខ្លួនស្ទាវនិងតាមបែបស្ទាយ៍យុវវ័យ ដដែល បើទោះបីជាពេលនេះ កូនធំក៏ដោយ៕

ប៊ីរីយ៉ា និងស្វាមី
ប៊ីរីយ៉ា និងស្វាមី
ប៊ីរីយ៉ា និងស្វាមី
ប៊ីរីយ៉ា និងស្វាមី
ប៊ីរីយ៉ា និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ីរីយ៉ា