អ៊ីតាលី៖ កីឡាករលំដាប់កំពូល Cristiano Ronaldo ត្រៀមនឹងឈានចូលដល់វ័យ ៣៤ឆ្នាំនៅសប្តាហ៍ក្រោយនេះហើយ ក៏ប៉ុន្តែរូបគេហាក់បីដូចជាបង្ហាញភាពស្វាហាប់ និងរឹងមាំដដែល បើមើលទៅលើទម្រង់លេងរបស់កីឡាកររូបនេះទល់នឹងក្លិប Parma កាលពីយប់មិញ។ ជាក់ស្តែង Ronaldo អាចរកគ្រាប់បាល់បាន ២គ្រាប់ក្នុងជំនួបដែល Juventus ស្មើគ្នាជាមួយ Parma ៣-៣។

កីឡាករ Cristiano Ronaldo​ និងមិត្តរួមក្រុម

គ្រាប់បាល់គួរឱ្យចាប់អារម្មណ៍បំផុតរបស់ Ronaldo គឺជាគ្រាប់ទី១ កាលពីយប់មិញនេះដែលជាការបញ្ជូនបាល់យ៉ាងល្អពីកីឡាករ Matudi។  Ronaldo សឹងតែបាត់បង់ជំហរស៊ុតទៅហើយ តែគេអាចកែប្រែស្ថានការណ៍រហូតដល់បំប៉ោងសំណាញ់ទីបានសម្រេច។

គិតត្រឹមសប្តាហ៍ទី ២២ នៅ Series A កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ រកគ្រាប់បាល់ឱ្យ Juventus បាន ១៧គ្រាប់ និងបញ្ជូនឱ្យមិត្តរួមក្រុមស៊ុតបាន ៥គ្រាប់ហើយ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]