អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United បានព្យាយាមចរចាដើម្បីចុះកិច្ចសន្យានាំយកកីឡាករ Kalidou Koulibaly មកកាន់ទឹកដី Old Trafford នៅរដូវក្តៅនេះ។ ក្លិបបានសម្រេចបញ្ឈប់ការស្វែងរកខ្សែការពារកណ្តាល រួចងាកមកផ្តោតលើការតាមប្រមាញ់គោលដៅធំរបស់ពួកគេវិញ គឺកីឡាករ Koulibaly របស់ Napoli។

កីឡាករ Kalidou Koulibaly

កាលពីខែមករាកន្លងទៅ កីឡាករ Koulibaly ត្រូវបានគេរាយការណ៍ថាជាគោលដៅធំមួយសម្រាប់ Man UTD នាំយកមកកាន់ទឹកដីអង់គ្លេស ប៉ុន្តែត្រូវបានក្លិបនៅអ៊ីតាលីបដិសេធចំពោះកញ្ចប់លុយ ៩៥លានផោន។ ភ្នាក់ងាររបស់កីឡាករ Koulibaly បានបង្ហើបប្រាប់ទូរទស្សន៍បារាំងមួយថា ខ្សែការពាររូបនេះទំនងជាមានភាគរយខ្ពស់ផ្ទេរចេញពី Napoli នារដូវក្តៅនេះក្នុងតម្លៃទាបជាងខែមករា ពោលគឺប្រហាក់ប្រហែល ៨៧,៥លានផោនប៉ុណ្ណោះ។

លោក Bruno Satin

ដោយឡែកលោក Bruno Satin ដែលជាភ្នាក់ងាររបស់កីឡាកររូបនេះ បានប្រាប់ទៅកាន់ទូរទស្សន៍បារាំង Canal+ ថា ក្លិបអ្នកមានរបស់បារាំង PSG ក៏ចាប់អារម្មណ៍លើកីឡាករសញ្ជាតិសេណេហ្គាល់នេះដូចគ្នា។ ក៏ប៉ុន្តែលោក Bruno Satin បានបន្ថែមថា៖ “បើសិនជា Koulibaly ចាកចេញពី Napoli មែននោះ ក៏គេមិនចូលរួមជាមួយ PSG ដែរ ដោយសារ Koulibaly ផ្ទាល់ គេចង់ចុះកិច្ចសន្យារយៈពេលវែងចូលរួមជាមួយ Manchester United”៕

កីឡាករ Kalidou Koulibaly

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]