ភ្នំពេញ៖ តារាកំប្លែងដ៏មានប្រជាប្រិយភាពខ្លាំងនាយពាក់មី បានជួបរឿងមិនសប្បាយចិត្ត មុននេះបន្តិច ព្រោះថាឪពុកជាទីស្រលាញ់របស់ខ្លួន ត្រូវចូលមន្ទីរពេទ្យ សម្រាកព្យាបាលភ្លាមៗដោយក្តីបារម្ភនៅក្នុងចិត្តយ៉ាងខ្លួន។

ស្ថានភាពរបស់ឪពុកតារារូបនេះ គឺហាក់ដូចជាខ្លាំង ព្រោះថាត្រូវចូលវះកាត់ភ្លាមៗនៅមន្ទីរពេទ្យភ្លាមៗ ធ្វើឲ្យលោកដែលជាកូនប្រុស ពិតជារន្ធត់នៅក្នុងចិត្តយ៉ាងខ្លាំង។

ទន្ទឹមនឹងនេះដែរ លោកហេង ឡុង ក៏បានធ្វើការបញ្ជាក់បន្ថែមនៅលើបណ្តាញសង្គមហ្វេសប៊ុក យ៉ាងដូច្នោះថា៖«ពិតជាស្លុតចិត្តមែនទែន ឪពុកបង្កើតរបស់ប្អូនពាក់មីកំពុងតែសង្គ្រោះបន្ទាន់សូមជូនពរអោយលោកពូវះកាត់ដោយជោគជ័យ ជៀសផុតពីគ្រោះថ្នាក់លើកនេះ សូមទេវតាតាមជួយថែរក្សា»។

ក្រោយពីបានឃើញបែបនេះអ្នកគាំទ្រជាច្រើន ក៏បាននាំគ្នាចូលរួមជូនពរដល់ឪពុករបស់លោក ឲ្យជួបសំណាងល្អ ជាពិសេសគឺចូលវះកាត់បានជោគជ័យផងដែរ។ តែទោះជាយ៉ាងណាក្តី មកទល់នឹងពេលនេះ នៅតែមិនទាន់ដឹងពីស្ថានភាពជំងឺ ថាលោកបានកើតអ្វីដែរ។

ទោះជាយ៉ាងណា ខ្មែរឡូត នឹងធ្វើការផ្សាយជាបន្តទៀត៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

នាយពាក់មី
នាយពាក់មី
នាយពាក់មី
នាយពាក់មី និងឪពុកនៅមន្ទីរពេទ្យ
នាយពាក់មី និងឪពុកនៅមន្ទីរពេទ្យ
ឪពុកនាយពាក់មី ចូលមន្ទីរពេទ្យ
ឪពុកនាយពាក់មី ចូលមន្ទីរពេទ្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី