អង់គ្លេស៖ ក្រុមតោខៀវ Chelesa បានបំបាក់ Huddersfield Town ក្នុងលទ្ធផល ៥-០ កាលពីយប់មិញនេះ ក្រោយពីទើបទទួលរងបរាជ័យយ៉ាងអាម៉ាស់ក្រោមថ្វីជើងរបស់ Bournemouth ៤-០ កាលពីសប្តាហ៍មុនរួចប៉ុណ្ណោះ។ គួររម្លឹកថា លោក Maurizio Sarri ហាក់មិនសប្បាយចិត្តយ៉ាងខ្លាំង និងថែមទាំងបានប្រមូលផ្តុំក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ជាង ១ម៉ោងជាមួយកីឡាករទាំងអស់ ក្រោយពេលដែលក្រុមបរាជ័យ ៤-០ កាលពីសប្តាហ៍មុន។

ក្រោយជ័យជម្នះដ៏ធំនេះ កីឡាករឆ្នើម Eden Hazard សង្ឃឹមថានឹងអាចកែប្រែទឹកចិត្តរបស់លោក Sarri ឡើងវិញ។

លោក Maurizio Sarri

កីឡាករ Eden Hazard និងកីឡាករចំណូលថ្មី Higuain ស៊ុតបាន ២គ្រាប់ម្នាក់ ខណៈដែល David Luiz បន្ថែម១គ្រាប់  បំបាក់ Huddersfield នៅកីឡដ្ឋាន Stamford Bridge។

សម្រាប់ Hazard វិញរំពឹងថា ជ័យជម្នះនេះនឹងជួយប៉ះប៉ូវប្រកួតកាលពីសប្តាហ៍មុន។ Hazard និយាយថា៖ “ខ្ញុំគិតថា Sarri នឹងអាចរីករាយឡើងវិញ ចំពោះជ័យជម្នះដែលគាត់ចង់បាន ហើយពួកយើងបានយកវាមកឱ្យគាត់”។

កីឡាករ Eden Hazard (អាវខៀវ)

Hazard បានបន្តថា៖ “ជ័យជម្នះនេះនឹងផ្តល់ទំនុកចិត្តសម្រាប់ពួកយើងមុនប៉ះ Man City នៅការប្រកួតផ្តាច់ព្រ័ត្រ EFL Cup,  ពួកយើងធ្លាប់បំបាក់ពួកគេ (Man City) នៅ Stamford Bridge រួចមកហើយ ដូច្នេះហេតុអីទើបយើងធ្វើមិនបានម្តងទៀតនោះ?”។ 

ដោយឡែកងាកមកកាន់ Higuain វិញ Hazard យល់ឃើញថា Higuain ជាដៃគូថ្មីសម្រាប់គេ ប៉ុន្តែទោះបីជាបែបណាក៏ដោយ Hazard យល់ថា Higuain គឺជាកីឡាករមួយរួបដែលឆាប់យល់ពីតម្រូវការរបស់គ្រូបង្វឹក ហើយក៏ជាកីឡាករដែលមានសមត្ថភាពខ្លាំងសម្រាប់ការរកគ្រាប់បាល់ផងដែរ៕

Chelesa (អាវខៀវ) ប្រកូតជាមួយ Huddersfield (អាវបៃតង)
កីឡាកររបស់ Chelsea

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]