ខេត្តសៀមរាប ៖ តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​អគ្គី​ភ័យ​បាន​ឆាបឆេះ​ផ្ទះ​មួយ​ខ្នង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​ប្រឡាយ ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប ។

ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ មាស កែម ភេទ​ប្រុស អាយុ​៧០​ឆ្នាំ មុខរបរ​កសិករ មាន​សមាជិក​ក្នុង​គ្រួសារ​ចំនួន​៦​នាក់ ក្នុង​នោះ​ស្រី​ចំនួន​៣​នាក់​។

ផ្ទះ​កើតហេតុ​ខាងលើ​សង់​អំពី​ឈើ​លើ ថ្ម​ក្រោម ដំបូល​ប្រក់​ក្បឿង ជ​ញ្ជាំ​ក្តារ បណ្តោយ​៩​ម៉ែត្រ គុណ​នឹង​ទទឹង​៨​ម កំពស់​២,៥០​ម៉ែត្រ​។

ក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ខាងលើ​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​រួម​មានផ្ទះ​មួយ​ខ្នង​អស់ទាំង​ស្រុង គោ​យន្ត​កន្ត្រៃ ១​គ្រឿង ប្រាក់​ខ្មែ​២​លាន​រៀល ប្រាក់​ដុល្លា​៨០០​ដុល្លារ ស្រូវ​-​អង្ករ និង​សម្ភា​រៈប្រើប្រាស់​ផ្សេង​ៗ ទាំងស្រុង​។

ក្នុង​ពេល​កំពុង​កើតហេតុ​ខាងលើ រថយន្ត​ពន្លត់អគ្គីភ័យ​បាន​ជួយ​អន្តរា​គន៍​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៤​គ្រឿង​(​រថយន្ត​របស់​អធិការដ្ឋាន​ស្រុក​មួយ​គ្រឿង និង​រថយន្ត​របស់​ស្នងការ​នគរបាល​ខេត្ត​ចំនួន​០៣​គ្រឿង​)​ប្រើប្រាស់​ទឹក​ចំនួន​៤​ឡាន​។

ចំពោះ​មូលហេតុ​គឺ​បណ្តាល​មក​ពី​ម្ចាស់ផ្ទះ​ដុត​ធូប​បួងសួង​សុំ​សេចក្តីសុខ​នៅ​កន្លែង​តម្កល់​ស្លាធម៌ និង​បាយសី ក៏​បង្ក​ឱ្យ​មាន​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​អស់ទាំង​ស្រុង​តែ​ម្តង៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]