អង់គ្លេស៖ លោក Ole Gunnar Solskjaer បានមកដឹកនាំ និងជួយកែស្ថានការណ៍ដុនដាបរបស់ Manchester United រហូតត្រលប់មកភាពប្រសើរឡើងវិញច្រើនជាងមុន ក្រោយការចាកចេញរបស់លោក Jose Mourinho។ 

លោក Ole បានដឹកនាំក្រុមមកចូលកៀកតំបន់ Top 4 សាជាថ្មី និងកំពុងត្រូវបានចាប់អារម្មណ៍ជាបេក្ខភាពគ្រូបង្វឹកពេញសិទ្ធិរបស់ Manchester United ផងដែរ។ ជាក់ស្តែង បុរសសញ្ជាតិណ័រវេរូបនេះ កំពុងពិចារណាអនាគតរបស់គាត់ថានឹងដឹកនាំបន្តឬអត់ ក្រោយទទួលបានភ្លើងខៀវពីក្លិប FK Molde ដែលជាកន្លែងគាត់ដឹកនាំមុនមកកាន់ Manchester United។

លោក Ole Gunnar Solskjaer

Ole នៅតែជាប់កុងត្រាជាមួយក្លិប FK Molde នៅណ័រវេដដែល ខណៈដែលលោកត្រូវចូលរួមជាមួយក្លិបសម្រាប់រដូវកាលថ្មី។  ប៉ុន្តែលោក Ole បានប្រាប់ថា ក្លិប Molde មិនបានដាក់សម្ពាធគាត់ទេពីបញ្ហានេះ ថែមទាំងជំរុញលើកទឹកចិត្តគាត់បន្ថែមទៀតផង។ គ្រូបង្វឹកបណ្តោះអាសន្នរបស់ Man UTD រូបនេះបានឱ្យដឹងថា ម្ចាស់ក្លិប Molde បានជំរុញទឹកចិត្តឱ្យលោកមកកាន់ Man UTD និងបាននិយាយថា “ទៅមុខឱ្យឆ្ងាយ នឹងរីករាយសម្រាប់អ្វីដែលអ្នកពេញចិត្ត”។

គួរបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោក Ole ក្លិបបិសាចក្រហមកំពុងរក្សាកំណត់ត្រាមិនទាន់ចាញ់គ្រប់កម្មវិធីប្រកួត។ ដោយឡែកនៅក្នុងខែកុម្ហៈនេះ Manchester United នឹងត្រូវធ្វើការធ្ងន់ ដោយត្រូវប្រឈមនឹងក្រុមខ្លាំងៗដូចជា Manchester City, Liverpool និងត្រូវជួប Paris Saint-Germain នៅវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់ Champions League ផងដែរ៕

លោក Ole Gunnar Solskjaer
កីឡាកររបស់ Manchester United

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]