ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា មួយរយៈពេលនេះ ឃើញថាអ្នកសិល្បៈករជាច្រើន បានធ្លាក់ខ្លួនឈឺក៏ដូចជាជួបនឹងបញ្ហាផ្ទួនៗ ធ្វើឲ្យមហាជនជាច្រើនមានការព្រួយបារម្ភ និងអាណិតដល់រូបគេយ៉ាងខ្លាំង។

ការធ្លាក់ខ្លួនឈឺរបស់ពួកគេ ក៏បានធ្វើឲ្យអ្នកគាំទ្រមានអារម្មណ៍ក្តុកក្តួលនៅក្នុងចិត្តយ៉ាងខ្លាំង ព្រោះថាស្ថានភាពជំងឺទាំងនោះ បានធ្វើឲ្យរូបរាងកាយរបស់ពួកគេ ដែលធ្លាប់តែជាមនុស្សមានសាច់ មានឈាម ស្រស់ថ្លា ប្រែមកស្គមស្គាំងខ្លាំងគួរឲ្យអាណិតបំផុត បើប្រៀបធៀបកាលមិនទាន់ឈឺ។

ជាក់ស្តែងយើងឃើញមានតារា៤ដួង ដែលបានមានបញ្ហាបែបនេះ គឺនាយក្តឹប លោកតាសង់ ស៊ីស នាយប៉ិ គួក និងនាយសាន ម៉ៅ ដែលកំពុងតែមានជំងឺប្រចាំកាយ ត្រូវការប្រាក់ជាច្រើនសម្រាប់ព្យាបាល ចំណែកឯលោកតាសង់ ស៊ីស និងនាយប៉ិគួក ក៏កាន់តែចាស់ឡើង បូករួមនឹងមានជំងឺប្រចាំកាយផងដែរ។

ក្រោយពីបានឃើញរូបរាង ពីមុននឹងពេលនេះរបស់តារាប៉ុន្មានដួងនេះ បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើន ពិតជាក្តុកក្តួលនៅក្នុងចិត្តជាខ្លាំង ព្រោះមិននឹកស្មានថាត្រឹមរយៈពេលដ៏ខ្លី អ្វីៗក៏ត្រូវបានប្រែប្រួលអស់៕

សូមទស្សនារូបភាពពីមុន និងពេលមិនទាន់ធ្លាក់ខ្លួនឈឺ របស់តារាៗខាងក្រោមនេះ៖

នាយសាន ម៉ៅ ពេលមិនទាន់ឈឺ
នាយសានម៉ៅ ពេលមិនទាន់ឈឺ
នាយសានម៉ៅ ក្រោយធ្លាក់ខ្លូនឈឺ
នាយសានម៉ៅ ក្រោយធ្លាក់ខ្លូនឈឺ
នាយក្តិប ពេលមិនទាន់ឈឺ
នាយក្តិប ពេលមិនទាន់ឈឺ
នាយក្តិប ក្រោយធ្លាក់ខ្លូនឈឺ
នាយក្តិប មុន និងក្រោយធ្លាក់ខ្លូនឈឺ
នាយសង់ស៊ីស ពេលមិនទាន់ឈឺ
នាយសង់ ស៊ីស ក្រោយធ្លាក់ខ្លូនឈឺ
នាយសង់ ស៊ីស មុននិងក្រោយធ្លាក់ខ្លូនឈឺ
នាយប៉ិគួក
នាយប៉ិគួកបច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សង់ ស៊ីស