ចិន៖ តារាសម្តែងប្រុស Jackie Chan ដែលលោកអ្នកតែងតែស្គាល់និងហៅថា ឈិនឡុង លោកជាតារាដែលល្បីឈ្មោះខាងខ្សែភាពយន្តលក្ខណៈវាយប្រហារ និងប្រើក្បាច់គុណជាដើម។

កាលពីថ្ងៃទី៣០ ខែមករា កន្លងមក លោកឈិនឡុង បានផុសរូប និងសំណេរខ្លីមួយទៅកាន់ភរិយានៅក្នុងថ្ងៃខួបកំណើតគម្រប់ខួប៦៦ឆ្នាំនៅក្នុង Wiebo យ៉ាងផ្អែមល្ហែមថា៖ «ផ្ញើជូនទៅ Lin Feng-jiao, អរគុណខ្លាំងណាស់សម្រាប់ជីវិតនេះ អរគុណពិតមែន សម្រាប់ជីវិតដែលមានអ្នក~Jackie សូមជូនពរថ្ងៃកំណើតរបស់បងស្រីធំដែលស្រស់ស្អាតជាងគេ»។

ក្រៅពីនោះលោកថែមទាំង Upload ចម្រៀងមួយបទដែលមានចំណងជើងថា «Thank You My Love (Thank You for a Lifetime) ទៀតផង។

គួររំលឹកផងដែរថា លោកឈិនឡុង និងអ្នកស្រីLin Feng-jiao ដែលជាភរិយា បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នានៅក្នុងឆ្នាំ ១៩៨២ ដែលមកទល់ពេលនេះមានរយៈពេល៣៧ឆ្នាំមកហើយ។ តែអ្វីដែលយើងសង្កេតឃើញនោះគឺទំនាក់ទំនងស្នេហារបស់ពួកគេទាំងពីរនៅតែផ្អែមល្ហែមជានិច្ច៕

ទស្សនារូបភាពខាងក្រោម៖

លោកឈិនឡុង
លោកឈិនឡុង និងភរិយា
លោកឈិនឡុង និងភរិយា
លោកឈិនឡុង និងភរិយា
រូបដែលលោកបានផុសនៅក្នុង Wiebo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]