អេស្ប៉ាញ៖ កីឡាករ Lionel Messi  ត្រូវបានប្តូរចេញនៅតង់ទី ២ ដោយសារបញ្ហារបួសភ្លៅខាងស្តាំក្នុងជំនួបរវាង Barcelona ទល់នឹង Valancia ដោយលទ្ធផល ២-២ កាលពីយប់មិញ។

គ្រូបង្វឹករបស់ Barcelona លោក Ernesto Valverde បានប្រាប់ឱ្យដឹងក្រោយការប្រកួតយប់មិញនេះថា៖ “Messi បានជួបបញ្ហារបួសតិចតួច ហើយខ្ញុំក៏មិនទាន់ប្រាកដថាគេរបួសអ្វីដែរ។ ក្លិបនឹងរង់ចាំលទ្ធផលពីក្រុមគ្រូពេទ្យជាមុនសិន បើសិនជា Messi មិនមានបញ្ហាអ្វីទេនោះ  គេ (Messi) នឹងអាចបង្ហាញខ្លួនសម្រាប់ជំនួបទល់នឹង Real Madrid នៅថ្ងៃពុធនេះ”។ 

លោក Ernesto Valverde​ និងកីឡាករ Lionel Messi

ដោយឡែកក្រុមគ្រូពេទ្យរបស់ Barcelona បានបញ្ជាក់ឱ្យដឹងពីបញ្ហារបួសរបស់ Messi ក្រោយបញ្ចប់ការប្រកួតផងដែរ។ ក្លឹបបានបញ្ជាក់ថា Messi របួសត្រង់ភ្លៅខាងស្តាំ ប៉ុន្តែមិនធ្ងន់ធ្ងរទេ ហើយគេនឹងមកចូលរួមហ្វឹកហាត់នៅថ្ងៃចន្ទសប្តាហ៍ក្រោយ ដើម្បីបញ្ជាក់កាន់តែច្បាស់ពីស្ថានភាពរបស់គេ៕

កីឡាកររបស់ Barcelona

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]