ភ្នំពេញ៖ ទោះបីជាតារាសម្តែងដ៏ពោរពេញដោយសមត្ថភាព និងមានប្រជាប្រិយភាពខ្លាំងទទួលបានការគាំទ្រពីមហាជន កញ្ញាវ៉ាង ស្រីណូ បានស្ងាត់ពីការងារសិល្បៈយ៉ាងណាក្តី ក៏ប៉ុន្តែឃើញថានាងក៏បានបើកមុខជំនួញផ្ទាល់ខ្លួន ដែលទទួលបានភាពជោគជ័យយ៉ាងខ្លាំង។

តែបើនិយាយពីរឿងសុភមង្គលគ្រួសាររបស់ តារាស្រីរូបនេះវិញ ឃើញថាទោះបីជានាងមានភាពមមាញឹកនៅក្នុងការងារយ៉ាងណាក្តី តែនាងតែងតែផ្តល់សុភមង្គលទៅកាន់គ្រួសារ ជាពិសេសគឺអ្នកម្តាយ និងលោកឪពុកជាទីស្រលាញ់របស់នាងតែម្តង។

ជាក់ស្តែងកាលពីម្សិលមិញនេះ តារាស្រីរូបស្រស់សោភារូបនេះ បានធ្វើឲ្យអ្នកម្តាយជាទីស្រលាញ់របស់ខ្លួនរំភើបចិត្តយ៉ាងខ្លាំង ព្រោះថានាង និងគ្រួសារបងប្អូន បាននាំគ្នា Surprise ខួបកំណើតជូនអ្នកម្តាយធ្វើឲ្យ គាត់រំភើប និងសប្បាយចិត្តយ៉ាងខ្លាំង នៅពេលបានឃើញទង្វើដ៏ល្អរបស់កូនៗ។

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងការ Surprise ក៏មានការផ្តល់ជាកាដូ របស់មានតម្លៃជាច្រើន ទៅកាន់អ្នកម្តាយជាទីស្រលាញ់របស់នាងផងដែរ។ ទន្ទឹមនឹងនេះដែរ មហាជនពិតជាបានកោតសរសើរដល់នាង ដែលតែងតែធ្វើឲ្យម្តាយសប្បាយចិត្តគ្រប់ពេលតែម្តង៕

សូមទស្សនាវីដេអូ និងរូបភាពខាងក្រោមនេះ៖ 

វ៉ាង ស្រីណូ
វ៉ាង ស្រីណូ
វ៉ាង ស្រីណូ ធ្វើខួបកំណើតជូនម្តាយ
វ៉ាង ស្រីណូ ធ្វើខួបកំណើតជូនម្តាយ
វ៉ាង ស្រីណូ ធ្វើខួបកំណើតជូនម្តាយ
វ៉ាង ស្រីណូ ធ្វើខួបកំណើតជូនម្តាយ
វ៉ាង ស្រីណូ ធ្វើខួបកំណើតជូនម្តាយ
វ៉ាង ស្រីណូ ធ្វើខួបកំណើតជូនម្តាយ
ខួបកំណើតម្តាយ វ៉ាង ស្រីណូ
ខួបកំណើតម្តាយ វ៉ាង ស្រីណូ
ខួបកំណើតម្តាយ វ៉ាង ស្រីណូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាង ស្រីណូ