អាមេរិក៖ ភាពស្រស់ស្អាតរបស់មនុស្សម្នាក់ៗ ត្រូវបានគេឱ្យតម្លៃខុសៗគ្នា ពួកអាស៊ីយើងនិយមចូលចិត្តស្បែកស ចំណែកពួកអឺរ៉ុបមួយចំនួនក៏និយមចូលចិត្តស្បែកទង់ដែក និងអ្នកខ្លះក៏និយមចូលចិត្តស្បែកខ្មៅអីចឹងទៅ។ ដូច្នេះថ្ងៃនេះ យើងសូមណែនាំប្រិយមិត្តមកស្គាល់តារាបង្ហាញម៉ូតស្បែកខ្មៅមួយរូប ដែលមានងារថាដូចជាកូនក្រមុំជ័រ និងស្អាតបំផុតលើលោក។

Nyadak Duckie Thot

កញ្ញា Nyadak Duckie Thot មានអាយុ ២៣ឆ្នាំ ជាជនជាតិស៊ូដង់កាត់អូស្រ្តាលី មានកម្ពស់ ១ម៉ែត្រ៧៩ និងជាតារាបង្ហាញម៉ូតដ៏ល្បីមួយរូប ព្រោះតែសម្រស់របស់នាងមើលទៅដូចជាកូនក្រមុំជ័រ។

រូបថតរបស់នាងត្រូវបានតាំងបង្ហាញនៅលើទស្សនាវដ្តីជាច្រើន តែនៅក្នុងឆ្នាំ ២០១៧ ជីវិតរបស់នាងបានផ្លាស់ប្តូរទាំងស្រុង ព្រោះតែរូបថតរបស់នាងប៉ុន្មានសន្លឹកដែលមានឈ្មោះថា «Duckie After Dark» ដែលមើលទៅពិតជាដូចកូនក្រមុំជ័រពិតមែន។

រូបទាំងនោះពិតជាអស្ចារ្យខ្លាំងណាស់ ដែលធ្វើឱ្យមហាជនជាច្រើនមើលទៅ មិនអាចបែកចែកថា រូបមួយណាជាមនុស្សពិត និងរូបមួយណាជាកូនក្រមុំជ័រ។ ក្រោយមក រូបនាងក៏កាន់តែល្បីឡើងៗ រួចក៏បានផ្លាស់ប្តូរទីលំនៅ មករស់នៅក្នុងសហរដ្ឋអាមេរិក។

កាលពីឆ្នាំ ២០១៧ កញ្ញាធ្លាប់ត្រូវបានគេឌឺដង និងមើលងាយថាសក់របស់កញ្ញាមិនស្រស់ស្អាត ដោយក្នុងនោះកញ្ញាបាននិយាយថា៖

«ក្នុងនាមជានារីស្បែកខ្មៅមួយរូប ពួកយើងមិនត្រូវបានគេបង្រៀនពីរបៀបថែរក្សាសក់ធម្មជាតិនោះទេ តែផ្ទុយទៅវិញ ពួកយើងត្រូវបានគេបង្រៀនពីរបៀបលាក់វាទៅវិញ។ ខ្ញុំគិតថា ក្រុមហ៊ុនផលិតសាប៊ូកក់សក់ សារព័ត៌មាន ជាងកាត់សក់ និងឧស្សាហកម្មដែលពាក់ព័ន្ធ គួរតែទទួលខុសត្រូវចំពោះរឿងមួយនេះ។ ពួកគេមិនបានខិតខំប្រឹងប្រែងបង្កើតរបស់ប្រើប្រាស់សម្រាប់នារីស្បែកខ្មៅ ដូចទៅនារីស្បែកស ឱ្យមើលទៅស្រស់ស្អាតដូចជាធម្មជាតិនោះទេ។ ខ្ញុំគិតថា ពួកគេគួរតែយកចិត្តទុកដាក់បង្កើតផលិតផលធម្មជាតិសម្រាប់ពួកយើងផងដែរ៕» 

តោះទស្សនារូបថតរបស់កញ្ញានៅខាងក្រោមនេះ៖

Nyadak Duckie Thot
Nyadak Duckie Thot
Nyadak Duckie Thot
Nyadak Duckie Thot
Nyadak Duckie Thot
Nyadak Duckie Thot
Nyadak Duckie Thot
Nyadak Duckie Thot
Nyadak Duckie Thot

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]