ភ្នំពេញ៖ មុននេះបន្តិច កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ខេមរៈ សិរីមន្ត បានចេញមុខបកស្រាយអំពីអាថ៌កំបាំងជំងឺប្អូនស្រីរបស់ខ្លួន ប្រាប់ទៅមហាជនទូទាំងប្រទេស ដើម្បីស្រាយមន្ទិលសង្ស័យ ចំពោះប្អូនស្រីលោកដែលធ្លាក់ខ្លួនឈឺ រហូតដល់បាត់បង់ជីវិតរយៈពេលជាង ៤ឆ្នាំមកនេះ។

យ៉ាងណាមិញ ក្រោយពីស្តាប់តារាចម្រៀងរូបនេះ បកស្រាយទាំងទឹកមុខសោកសៅ លាយឡំជាមួយទឹកភ្នែករួចមក មហាជនពិតជាមានអារម្មណ៍កាន់តែសោកស្តាយ មួយកម្រិតទៀត ព្រោះមិននឹកស្មានថា មូលហេតុដែលធ្វើឲ្យ កញ្ញា ខេមរៈ ស្រីពៅ ធ្លាក់ខ្លួនឈឺរហូតទទួលមរណភាព គឺដោយសារតែប្រើប្រាស់ថ្នាំពេទ្យ ពីវេជ្ជបណ្ឌិតខុសទាល់តែសោះ។

បន្ថែមលើនេះទៅទៀតនោះ មុនពេលបញ្ចប់ការ Live បកស្រាយអំពីអាថ៌កំបាំងប្អូនស្រីខ្លួនរួច លោក ខេមរៈ សិរីមន្ត ក៏បានផ្ញើសារ ក៏ដូចជាសំណូមពរ ៣ចំណុច ទៅកាន់បងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេសដើម្បីកុំឲ្យមានវាសនាដូចប្អូនស្រីខ្លួន។

ក្នុងនោះដែរ សម្រាប់ចំណុចទី១នោះ លោកបានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រើប្រាស់ថ្នាំពេទ្យក៏ដូចជាថ្នាំផ្សំជាដើម។ ចំពោះចំណុចទី២ លោកសុំអំពាវនាវដល់វេជ្ជបណ្ឌិតគ្រប់ជំនាញទាំងអស់ សូមឲ្យមានការពិនិត្យជំងឺដល់អ្នកជំងឺឲ្យបានត្រឹមត្រូវបំផុត មុនពេលផ្តល់ថ្នាំឲ្យអ្នកជំងឺ ហើយសូមទុកជីវិតមនុស្សឲ្យបានខ្ពស់ កុំទុកលុយសំខាន់ជាងអាយុជីវិតមនុស្សឲ្យសោះ បើសិនជាគ្មានសមត្ថភាពព្យាបាល សូមបញ្ជូនអ្នកជំងឺទៅកន្លែងផ្សេងទៅ។ ឯសម្រាប់ចំណុចទី៣នោះ លោកបាននិយាយថា នឹងចូលរួមសហការជាមួយក្រសួងសុខាភិបាល ប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ ដើម្បីជួយឲ្យប្រជាពលរដ្ឋមានសុខភាពល្អ និងទទួលការព្យាបាលដោយត្រឹមត្រូវ។

ទោះជាយ៉ាងណាក្តី ទាំងនេះគឺជាពាក្យផ្តែផ្តាំរបស់លោក ខេមរៈ សិរីមន្ត ចំពោះបងប្អូនប្រជាពលរដ្ឋ ព្រោះថាលោកពិតជាមិនចង់ឃើញនរណាម្នាក់ ធ្លាក់ក្នុងស្ថានភាពដូចប្អូនស្រីខ្លួន ដោយសារតែការព្យាបាលនិងប្រើប្រាស់ថ្នាំខុសនោះទេ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត