ភ្នំពេញ៖ បន្ទាប់ពីតារាកំប្លែង នាយ សាន ម៉ៅ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅឯប្រទេសថៃនោះ បានធ្វើឲ្យទស្សនិកជនជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីស្ថានភាពជំងឺរបស់លោក ដែលមានសភាពទ្រុឌទ្រោមខ្លាំង ស្ទើរតែមិនគួរឲ្យជឿ។

នាមួយរយៈនៃការចេញទៅសម្រាកព្យាល នៅឯក្រៅប្រទេសរបស់តារាកំប្លែង នាយ សាន ម៉ៅ ស្ថានភាពជំងឺរបស់លោកក៏បានធូរស្បើយខ្លះ ដោយថ្មីៗនេះយោងតាមរយៈ ការបង្ហោះសាររបស់អ្នកនាង ចន ច័ន្ទលក្ខិណា បានឲ្យដឹងពីស្ថានភាពជំងឺរបស់ នាយ សាន ម៉ៅ ថា៖

«ពេលនេះលោកពូ សាន ម៉ៅ និង ក្រុមគ្រួសារបានកំពុងធ្វើដំណើរតាមផ្លូវត្រលប់មកពីព្យាបាលជំងឺពីខេត្ត ស៊ីសាកេត វិញហើយ ស្ថានភាពរបស់លោកពូបានធូរស្រាលខ្លះហើយ គាត់នៅតែមានបញ្ហាក្រលៀន នឹងសួតទៀតទេ ហើយពេទ្យបានណាត់អោយគាត់ទៅជួបនៅខែក្រោយជាបន្តបន្ទាប់ទៀត។ នេះជាពត័មានដែលនាងខ្ញុំទទួលបានពីកូនប្រុសរបស់គាត់ដែលតែងតែផ្តល់មកនាងខ្ញុំ សូមជូនពរអោយលោកពូឆាប់ជា» ។

ជាមួយនឹងដំណឹងមួយនេះដែរ បានធ្វើឲ្យមហាជនជាច្រើន មានក្ដីសប្បាយរីករាយ និងបានចូលរួមអបអរសាទរ ប៉ុន្តែក៏នៅមានក្ដីព្រួយបារម្ភអំពីស្ថានភាពជំងឺ បញ្ហាក្រលៀន និងសួត ដែលរង់ចាំទទួលការព្យាបាលពីគ្រូពេទ្យបន្តទៀតផងដែរ៕ 

ទស្សនារូបភាពខាងក្រោម៖

នាយ​ សាន ម៉ៅ
នាយ​ សាន ម៉ៅ
នាយ​ សាន ម៉ៅ
នាយ​ សាន ម៉ៅ
នាយ​ សាន ម៉ៅ
សារ ចន ច័ន្ទលក្ខិណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]