ភ្នំពេញ៖ ប្រាកដជាមានទស្យនិកជនមិនតិចនោះទេ បានស្គាល់ពីទេពកោសល្យ សម្ដែងរបស់តួឯកស្រី ក្នុងរឿង «គ្រូខ្មែរ» កញ្ញា ទេព កញ្ញា ដែលតារាស្រីវ័យក្មេងរូបនេះ បាននឹងកំពុងតែទទួលការចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន។

យ៉ាងណាមិញ កាលពីព្រឹកមិញនេះ ត្រូវជាថ្ងៃខួបកំណើតរបស់នាង ហើយគេសង្កេតឃើញថា មានការភ្ញាក់ផ្អើលពីសំណាក់អ្នកគាំទ្រលើបណ្តាញសង្គម ជុំវិញនឹងសកម្មភាពដ៏ប្រពៃរបស់ កញ្ញា ទេព កញ្ញា ក្នុងការយកអំណាយទៅចែកជូន អ៊ំៗ ដែលចាស់ជរា ធ្វើឲ្យបណ្ដាហ្វេនៗជាច្រើនបានលាន់មាត់សរសើរគ្រប់ៗគ្នា ចំពោះទឹកចិត្តដ៏សប្បុរសរបស់នាង ក្នុងថ្ងៃកំណើតនាងផងដែរ។ 

គួររម្លឹកដែរថា នេះមិនមែនជាលើកទីមួយនោះទេ ដែលតារាសម្ដែងរាងតូចច្រឡឹង កញ្ញា ទេព កញ្ញា ធ្វើរឿងបែបនេះ ព្រោះជាក់ស្ដែងកន្លងមក នាងក៏តែងតែចូលរួមក្នុងការងារមនុស្សធម៌នានាក្នុងសង្គម ជួយដល់ជនដែលទីទ័លក្រផងដែរ ៕

ទស្សនារូបភាពខាងក្រោម៖ 

ទេព កញ្ញា
ទេព កញ្ញា
ទេព កញ្ញា
ទេព កញ្ញា
ទេព កញ្ញា
ទេព កញ្ញា
ទេព កញ្ញា
ទេព កញ្ញា
ទេព កញ្ញា
ទេព កញ្ញា
ទេព កញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព កញ្ញា