ភ្នំពេញ៖ បន្ទាប់ពីតារាចម្រៀងស្រី ដ៏មានប្រជាប្រិយភាព កញ្ញា ខេមរៈ ស្រីពៅ ប្អូនស្រីរបស់តារាចម្រៀងប្រុស លោក ខេមរៈ សិរីមន្ត បានទទួលមរណភាពកាលពីថ្មីៗនេះ បានធ្វើឲ្យទស្សនិកជន អ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីដំណឹងដ៏ក្រៀមក្រំមួយនេះ និងបានចូលរួមរំលែកទុក្ខ ខណៈដែលគ្រប់គ្នាក៏ចង់ដឹងច្បាស់ផងដែរ ពីមូលហេតុនៃការលាចាករបស់ប្អូនស្រីលោក។

យ៉ាងណាមិញ ជុំវិញនឹងរឿងរ៉ាវខាងលើនេះ លោក ខេមរៈ សិរីមន្ត ក៏ធ្លាប់បានសន្យាមកកាន់ទស្សនិកជនដែរថា លោកនឹងធ្វើការបកស្រាយពីមូលហេតុមួយចំនួននៃការស្លាប់របស់ កញ្ញា ស្រីពៅ ជាប្អូនស្រីនាឆាប់ៗនេះផងដែរ។

ជាក់ស្ដែង នៅមុននេះបន្តិច នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ខេមរៈ សិរីមន្ត ក៏បានធ្វើការ Live វីដេអូ ជាមួយនឹងការសរសេរបញ្ជាក់ថា៖ «ខ្ញុំ បាទ ខេមរៈ សិរីមន្ត និងប្រាប់អំពីមូលហេតុដែលនាំឲ្យប្អូនស្រីពៅ ឈឺរហូតបាត់បងអាយុជីវិតនៅពេលបន្តិចទៀតនេះ»

ដូច្នេះប្រិយមិត្តមានតែរង់ចាំទស្សនា និងស្តាប់ទាំងអស់គ្នា នូវវីដេអូ Live ខាងក្រោមនេះ៖ 

ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ ស្រីពៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត