ភ្នំពេញ៖ រឿងរ៉ាវដ៏សែនតក់ស្លុត កាលពីចុងខែមករា គឺតារាចម្រៀងប្រចាំប្រទេសខ្មែរ លោក ខេមរៈ សេរីមន្ត បានបាត់បង់ប្អូនស្រីជាទីស្រលាញ់ កញ្ញា ខេមរៈ ស្រីពៅ ទៅកាន់តែឆ្ងាយសែនឆ្ងាយ ក្រោយធ្លាក់ខ្លួនឈឺរយៈពេល៤ឆ្នាំ។

ចំពោះកម្មវិធីបុណ្យរបស់តារាស្រីរូបនេះ ក៏ត្រូវបានបញ្ចប់សព្វគ្រប់ តែសម្រាប់លោក ខេមរៈ សេរីមន្ត និងក្រុមគ្រួសារ នៅតែមានភាពទុក្ខសោក និងឈឺចាប់គ្មានថ្ងៃឈប់នោះទេ។

ក្នុងនោះដែរប្រហែលជាប្រិយមិត្ត មិនដឹងនោះទេថា ថាតើរូបមួយណាដែល កញ្ញា ខេមរៈ ស្រីពៅ បង្ហាញខ្លួនជាសាធារណៈចុងក្រោយគេបង្អស់។ យោងតាមគណនីហ្វេសប៊ុក របស់សមាជិកគ្រួសារ ក៏ធ្លាប់បានបង្ហោះរូបថតចុងក្រោយ របស់នាង ដែលពេលនោះ នាងបានចូលរួមមង្គលការ បងប្អូននៅខេត្ត ជាមួយនឹងបងប្រុសនាង លោក ខេមរៈ សេរីមន្ត។ ហើយនេះជារូបថតចុងក្រោយបង្អស់ ដែលគ្រប់គ្នាឃើញ ស្នាមញញឹមរបស់នាង ក្រោយមកនាងក៏ធ្លាក់ខ្លួនឈឺតែម្តង៕ 

ទៅមើលរូបថតនោះទាំងអស់គ្នា៖

ខេមរៈ ស្រីពៅ
ពិធីបុណ្យ​ខេមរៈ សេរីមន្ត
ខេមរៈ ស្រីពៅ និងបងប្រុស
នេះជារូបថតចុងក្រោយរបស់នាង ដែលបង្ហាញមុខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ ស្រីពៅ