WARNING: GRAPHIC CONTENT

ថៃ៖ បញ្ហាផ្សែងពុលនៅក្នុងប្រទេសថៃ បាននឹងកំពុងតែក្លាយជាប្រធានបទដ៏ក្តៅគគុកដល់បណ្តាប្រទេសដទៃ រហូតជំរុញឲ្យរដ្ឋាភិបាលប្រើប្រាស់គ្រប់មធ្យោបាយដើម្បីទប់ស្កាប់បង្ការ ប៉ុន្តែបើទោះបីជាយ៉ាងណា ប្រជាជនជាច្រើនក៏នៅតែទទួលរងផលប៉ះពាល់យ៉ាងខ្លាំងក្លា នារយៈពេល២សប្តាហ៍ចុងក្រោយនេះ។

រូបភាពក្នុងប្រទេសថៃ

បើយោងតាមការចុះផ្សាយពីសារព័ត៌មាន ដេលីម៉ែល បានរាយការណ៍ឲ្យដឹងថា ទីក្រុងបាងកកទាំងមូល ត្រូវបានរងការគ្របដណ្ដប់ពីការបំពុលដោយផ្សែងអ័ព្ទយ៉ាងក្រាស់ ពេញលើផ្ទៃអាកាស រហូតធ្វើឲ្យប្រជាជនជាច្រើនទាំងក្មេងទាំងចាស់ កើតរោគក្អកកណ្តាស់ចេញឈាម ភ្នែកឡើងជាំក្រហមគួរឲ្យខ្លាច និងសូម្បីតែសត្វចិញ្ចឹមក៏បានទទួលរងនូវជំងឺចុះអន់ថយជាច្រើនផងដែរ។

បញ្ហាបំពុលដោយផ្សែងអ័ព្ទក្រាស់នេះ មានផ្ទុកនូវធាតុឬធូលីតូចៗដ៏អាក្រក់ និងគ្រោះថ្នាក់បំផុតម្យ៉ាង PM2.5 ដែលនៅពេលមនុស្សដកដង្ហើមចូលទៅ វានឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សួត និងវិវឌ្ឍន៍កកើតទៅជាជំងឺប្លែកមុខជាច្រើន។

ជុំវិញនឹងបញ្ហានេះ អ្នកជំនាញក៏បានធ្វើការព្រមានយ៉ាងខ្លាំងៗថា ការបំពុលនេះអាចនឹងបន្តដល់រយៈពេលយូរ ដោយសារតែ កត្តាមួយចំនួនរួមមានដូចជា ផ្សែងបំពុលចេញពីយានយន្ត ការដ្ឋានសាងសង់ ការដុតសំរាម ឬដំណាំផ្សេងៗរបស់ប្រជាកសិករ និងផ្សែងបំពុលចេញពីការដុត ឬអាំងសាច់លក់នៅតាមផ្លូវជាច្រើនកន្លែងផ្សេងទៀតក្នុងទីក្រុង។

រូបភាពក្នុងប្រទេសថៃ
ក្មេងពាក់ម៉ាស់ការពារផ្លូវដង្ហើម

ប្រជាជនថៃជាច្រើនក្នុងទីក្រុង ត្រូវបានគេរាយការណ៍ថា បានប្រើគ្រប់វិធីក្នុងការការពារខ្លួន ពាក់ម៉ាស់ទាំងក្មេងទាំងចាស់ មិនថាពេលនៅផ្ទះ ឬចេញទៅក្រៅនោះទេ (ទៅរៀន ធ្វើការងារ...)។ ប៉ុន្តែបើទោះបីជាយ៉ាងណា ស្ថានការណ៍ដ៏អាក្រក់មួយនេះ ក៏នៅតែជាឧបសគ្គខ្ពស់បំផុតដល់ពួកគេ ក្នុងការឆ្លងមេរោគពីការបំពុលដោយផ្សែងអ័ព្ទនេះ។

ជាក់ស្តែង កាលពីថ្ងៃទី១៥ មករា ឆ្នាំ២០១៩ កន្លងទៅនេះ បុគ្គលិកក្រុមហ៊ុនម្នាក់ ឈ្មោះ Nuthawut Sirichainarumit ក៏បានធ្វើការចែករំលែកពីរូបភាព ដើម្បីឲ្យប្រជាជនផ្សេងទៀតមានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីរូបនាងបានកណ្តាស់ និងមានហូរឈាមតាមច្រមុះជាច្រើន ដែលបណ្តាលមកពីផ្សែងពុល។

នាងថា ទើបតែប៉ុន្មានថ្ងៃមកនេះ (ត្រឹមតែ២ថ្ងៃ) ច្រមុះរបស់នាងចាប់ផ្តើមឈឺ នៅរាល់ពេលដកដង្ហើម ហើយនាងក៏តែងតែកណ្តាល់រាល់យប់។ ស្ថានភាពនេះក៏រឹតតែអាក្រក់ឡើងៗនៅព្រឹកបន្ទាប់ ដោយច្រមុះរបស់នាងបានហូរឈាម និងគួរឲ្យខ្លាចបំផុត។ នាងថា នាងមិនដែលធ្លាប់ហូរឈាមច្រមុះបែបនេះពីមុនមកឡើយ។ ដូច្នេះនាងជឿជាក់ថា វាបណ្តាលមកពីធូលីដី និងផ្សែងអ័ព្ទពុល ដែលបង្កជាបញ្ហាដល់សុខភាពរបស់នាង។

នារីរងគ្រោះ

ដោយឡែក ម្នាក់ទៀតលោក Seine Premmanuspaisal ក៏មានការភ្ញាក់ផ្អើលដូចគ្នា បន្ទាប់ពីរូបលោកបានធ្វើរោគវិនិច្ឆ័យរកឃើញថា ឆ្លងមេរោគសួត ក្រោយក្អក កណ្ដាស់ និងក្អួតចេញឈាម (ត្រឹមតែពេល៣ថ្ងៃ)។ លោកថា លោកក៏ពុំដែលមានប្រវត្តិកើតមានជំងឺបែបនេះពីមុនមកនោះទេ។

គួរឲ្យដឹងផងដែរថា ក៏មានប្រជាជនថៃមួយចំនួនផ្សេងទៀត បានកើតមានអាការប្លែកៗជាច្រើន ដូចជាឡើងភ្នែកក្រហមជាដើម។

សត្វក៏ទទួលរងនូវជំងឺដូចជាមនុស្សដែរ

យ៉ាងណាមិញ ជុំវិញនឹងករណីនេះ ប្រភពបានបន្តឲ្យដឹងថា អាជ្ញាធរថៃក៏បាននឹងកំពុងតែព្យាយាមស្វះស្វែង ប្រើគ្រប់មធ្យោបាយដើម្បីដោះស្រាយលើបញ្ហានេះផងដែរ។

ក្នុងនោះ សម្រេចឲ្យបិទទ្វារសាលារៀនជាច្រើនកន្លែងក្នុងទីក្រុង (ប្រហែលជាង៤០០កន្លែង) ដោយគិតគូរពីសុខភាពសិស្ស។ ការកែលម្អនិងអនាម័យតាមផ្លូវក្នុងទីក្រុង រឹតបន្ដឹងចរាចរណ៍ ត្រួតពិនិត្យលើសំណង់សាងសង់ និងការដុតផ្សេងៗ (សំរាម...) និងថ្មីៗនេះបានដាក់ពង្រាយដ្រូនបាញ់ទឹកលើអាកាស ដើម្បីទប់ស្កាត់ពីបញ្ហាអ័ព្ទ ឬផ្សែងពុលនេះផងដែរ ៕

ទស្សនាវីដេអូខាងក្រោម៖   

ជនរងគ្រោះដោយផ្សេងពុល
ជនរងគ្រោះដោយផ្សែងពុល
ដ្រូនហោះបាញ់ទឹក
រូបភាពក្នុងប្រទេសថៃ
រូបភាពក្នុងប្រទេសថៃ
រូបភាពក្នុងប្រទេសថៃ
រូបភាពក្នុងប្រទេសថៃ
រូបភាពក្នុងប្រទេសថៃ
រូបភាពក្នុងប្រទេសថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]