ស្ងាត់​ៗ​កំពូល​តារា​ចម្រៀង​លោក ឆាយ វីរៈ​យុទ្ធ ក៏​បាន​ហក់​ចូល​ប្រឡូក​នៅ​ក្នុង​វិស័យ​អចលន​ទ្រព្យ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នៅ​ខេត្ត​ព្រះ​សីហនុ លើ​ផ្ទៃ​ដី​ប្រមាណ​១០​ហិចតា។ តែ​​យ៉ាង​ណា​លោក ឆាយ វីរៈ​យុទ្ធ​ បាន​បញ្ជាក់​ថា ការ​បោះ​ទុន​នេះ​ជា​ការ​វិនិយោគ​រួម​គ្នា​រវាង​រូប​លោក និង​តារា​ពហុ​ជំនាញ​អ្នក​នាង ខាត់ សុឃីម រួម​ជាមួយ​នឹង​លោក មេន កានី ប្រធាន​​ក្រុម​ហ៊ុន GM ។

ឆាយ វីរៈ​យុទ្ធ រួម​គ្នា​ជាមួយ ខាត់ សុឃីម ​វិនិយោគ​លើ​ផ្ទៃ​ដី​១០​ហិចតា​នៅ​ព្រះ​សីហនុ​

ការ​វិនិយោគ​លើ​វិស័យ​អចលន​ទ្រព្យ​រួម​គ្នា​ ដែល​មាន​ឈ្មោះ​ថា «គម្រោង​ដី​ឡូតិ៍ និង​ផ្ទះ​ល្វែង ​ឆាយ វីរៈ​យុទ្ធ GM ខាត់ សុឃីម​» នេះ​ តារា​ចម្រៀង​ជួរ​មុខ​លោក ឆាយ វីរៈ​យុទ្ធ បាន​បញ្ជាក់​ថា មាន​ទីតាំង​នៅភូមិ​អូរ​ឧកញ៉ា​ហេង ឃុំអូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហនុ។ លោក​បាន​បញ្ជាក់​ថា គម្រោង​ដី​ឡូតិ៍​នេះ​បាន​វិនិយោគ​លើ​ផ្ទៃ​ដី​១០​ហិចតា ដែល​អាច​ពុះ​ឡូតិ៍ បាន​ប្រមាណ​៧០០​ឡូតិ៍។

ទាំង​លោក ឆាយ វីរៈ​យុទ្ធ និង​អ្នក​នាង ខាត់ សុឃីម សុទ្ធ​តែ​បាន​បញ្ជាក់​ពី​ទំនុក​ចិត្តខ្ពស់​នៅ​ក្នុង​ការ​បោះ​ទុន​ជា​លើក​ដំបូង​នេះ ដោយ​សារ​តែ​ ដី​ដែល​​កំពុង​វិនិយោគ​នេះ​ស្ថិត​នៅ​លើ​ទីតាំង​ល្អ​អស្ចារ្យ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ក្រុង​​កំពង់​សោម។ មួយ​វិញ​ទៀត អ្នក​នាង ខាត់ សុឃីម បានបញ្ជាក់​ថា ទំនុក​ចិត្ត​នេះ​ក៏​បាន​កើត​ឡើង​ពី​ការ​ទុក​ចិត្ត​លើ​ក្រុម​ហ៊ុន GM ដែល​ជា​ក្រុម​ហ៊ុន​ពុះ​ដីឡូតិ៍​មាន​ឈ្មោះ​ល្បី​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ អ្វី​ដែល​កាន់​តែ​ភ្ញាក់​​ផ្អើល​នោះ គឺ​គ្រាន់​តែ​ថ្ងៃ​បើ​គម្រោង​ភ្លាម ក្រុម​ហ៊ុន​លក់​បាន​ប្រមាណ​២០០​ឡូតិ៍​បាត់​ទៅ​ហើយ​។

ដើម្បី​កុំ​ឲ្យ​មាន​ចម្ងល់ ទាំង​អ្នក​នាង ខាត់ សុឃីម និង​លោក ឆាយ វីរៈ​យុទ្ធ បាន​បញ្ជាក់​ថា ក្រុម​ហ៊ុន GM មាន​ភាគ​ហ៊ុន​៥០​ភាគ​រយ លោក ឆាយ វីរៈ​យុទ្ធ​២៥​ភាគ​រយ និង​អ្នក​នាង ខាត់ សុឃីម ២៥ភាគរយ។ លោក ឆាយ វីរៈ​យុទ្ធ បាន​លើក​ឡើង​ថា លោក​ពិត​ជា​សប្បាយ​ចិត្ត​សម្រាប់​ការ​គាំទ្រ​របស់​បង​ប្អូន​មហា​ជន​គ្រប់​មជ្ឈ​ដ្ឋាន​ចំពោះ​គម្រោង​របស់​លោក អ្នក​នាង ខាត់ សុឃីម និង​ក្រុម​ហ៊ុន GM ហើយ​លោក​នឹង​ពង្រីក​គម្រោង​កាន់​តែ​ធំ​បន្ថែម​ទៀត​នៅ​ពេល​ខាង​មុខ​៕

ឆាយ វីរៈ​យុទ្ធ រួម​គ្នា​ជាមួយ ខាត់ សុឃីម ​វិនិយោគ​លើ​ផ្ទៃ​ដី​១០​ហិចតា​នៅ​ព្រះ​សីហនុ​
ឆាយ វីរៈ​យុទ្ធ រួម​គ្នា​ជាមួយ ខាត់ សុឃីម ​វិនិយោគ​លើ​ផ្ទៃ​ដី​១០​ហិចតា​នៅ​ព្រះ​សីហនុ​
ឆាយ វីរៈ​យុទ្ធ រួម​គ្នា​ជាមួយ ខាត់ សុឃីម ​វិនិយោគ​លើ​ផ្ទៃ​ដី​១០​ហិចតា​នៅ​ព្រះ​សីហនុ​
ឆាយ វីរៈ​យុទ្ធ រួម​គ្នា​ជាមួយ ខាត់ សុឃីម ​វិនិយោគ​លើ​ផ្ទៃ​ដី​១០​ហិចតា​នៅ​ព្រះ​សីហនុ​
ឆាយ វីរៈ​យុទ្ធ រួម​គ្នា​ជាមួយ ខាត់ សុឃីម ​វិនិយោគ​លើ​ផ្ទៃ​ដី​១០​ហិចតា​នៅ​ព្រះ​សីហនុ​
ឆាយ វីរៈ​យុទ្ធ រួម​គ្នា​ជាមួយ ខាត់ សុឃីម ​វិនិយោគ​លើ​ផ្ទៃ​ដី​១០​ហិចតា​នៅ​ព្រះ​សីហនុ​
ឆាយ វីរៈ​យុទ្ធ រួម​គ្នា​ជាមួយ ខាត់ សុឃីម ​វិនិយោគ​លើ​ផ្ទៃ​ដី​១០​ហិចតា​នៅ​ព្រះ​សីហនុ​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ សុឃីម