អង់គ្លេស៖  កីឡាករ Harry Kane បានធ្វើដំណើរទៅកាន់ទ្វីបអាមេរិកខាងជើង ក្នុងគោលបំណងដើម្បីធ្វើការព្យាបាលរបួសក-ជើង មុនវិលត្រលប់មកកាន់ Spurs វិញនៅសប្តាហ៍ក្រោយ។ 

ខ្សែប្រយុទ្ធរបស់ Spurs រូបនេះ បានបង្ហោះវីដេអូនៃការហ្វឹកហាត់ ដើម្បីព្យាបាលរបួសរបស់គេនៅលើបណ្តាញសង្គម អមជាមួយសារដែលសរសេរថា៖ «កាន់តែរឹងមាំឡើង និងមានកិច្ចការជាច្រើនដែលត្រូវធ្វើបន្តទៀត»

ក្រុមការងាររបស់ Spur បានរៀបចំផែនការព្យាបាល និងហ្វឹកហាត់យ៉ាងម៉ត់ចត់មួយ ដើម្បីធ្វើយ៉ាងណាឱ្យប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះ អាចជាសះស្បើយមុនពេលកំណត់ ដែលក្រុមគ្រូពេទ្យបានវិនិច្ឆ័យថាត្រូវសម្រាករហូតដល់ពាក់កណ្តាលខែកុម្ភៈ។

កីឡាករ Harry Kane

Kane ត្រូវសម្រាកពីទីលានតាំងពីថ្ងៃទី ១៣ ខែមករា ក្រោយជំនួបជាមួយ Manchester United មកម្ល៉េះ។  ក្នុងអំឡុងពេលរបួស  ក្រុមគ្រូពេទ្យរបស់ Spur បានបញ្ជាក់ថា គេត្រូវការសម្រាករយៈពេលយូរសម្រាប់ការព្យាបាលឱ្យជាសះស្បើយ។ 

ទោះបីជាបែបណាក៏ដោយ ក្លិបបាល់ទាត់ Tottenham Hotspurs នៅតែសង្ឃឹមថា Harry Kane នឹងអាចត្រលប់មកកាន់ទីលានវិញមុនជំនួបជាមួយ Arsenal នៅដើមខែមីនាខាងមុខនេះ ខណៈដែល Harry Kane ផ្ទាល់នៅតែមិនបោះបង់ក្តីសង្ឃឹម ថែមទាំងខិតខំហ្វឹកហាត់ដើម្បីឱ្យរូបគេអាចវិលមកកាន់ទីលានមុនពេលកំណត់ផងដែរ៕

កីឡាករ Harry Kane
កីឡាករ Harry Kane

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]