ភ្នំពេញ៖ ចូលមកដល់ឆ្នាំថ្មីឆ្នាំ២០១៩នេះ តារាចម្រៀងប្រុសសម្លេងក្រអួនក្រអៅ ដួង វីរៈសិទ្ធ ហាក់បីដូចជាស្ងប់ស្ងាត់ មិនទាន់ឮដំណឹងលោកបញ្ចេញបទចម្រៀងថ្មី ឬបង្ហោះវីដេអូច្រៀង Cover បទចម្រៀងមរតកដើម លើបណ្តាញសង្គម បំពេរទស្សនិកជនទៀតឡើយ។

ប៉ុន្តែទោះជាយ៉ាងណា តារាប្រុសរូបនេះ ក៏បានសម្ងំធ្វើអំពើល្អ បង្ហាញពីទឹកចិត្តភាពដឹងគុណ ចំពោះអតីតកំពូលតារាចម្រៀងជើងចាស់ល្បាញល្បីប្រចាំប្រទេសកម្ពុជា គឺអធិរាជសម្លេងមាស លោក ស៊ិន ស៊ីសាមុតផងដែរ។ 

ជាការពិតណាស់ បើតាមការរៀបរាប់របស់ម្ចាស់បទ «ប្រយោគស្នេហ៍» រូបនេះបានឲ្យដឹងថា លោកបានស្កាត់ពីភ្នំពេញរហូតដល់ ខេត្តស្ទឹងត្រែង ដើម្បីទៅសួរសុខចិត្តឧត្តមភរិយារបស់ លោកតា ស៊ិន ស៊ីសាមុត ដល់គេហដ្ឋាន និងថែមទាំងបានជូនជាទឹកចិត្តដោយថវិកាផ្ទាល់ខ្លួនរបស់លោក ចំនួន ២លានរៀល ដល់លោកយាយដោយក្ដីស្រលាញ់និងគោរព ក៏ដូចជាការដឹងគុណសម្រាប់រាល់បទចម្រៀង របស់លោកតា ស៊ិន ស៊ីសាមុត ដែលលោកដួង វីរៈសិទ្ធតែងតែ យកមកបកស្រាយច្រៀងនៅលើឆាក ចែកជូនដល់ប្រិយមិត្តទស្សនិកជនស្តាប់ថែមទៀតផង។

ហើយអ្វីដែលល្អប្រសើរជាងនេះទៅទៀតនោះ តារាប្រុស ដួង វីរៈសិទ្ធ ក៏បានលើកឡើងថា លោកនឹងប្រឹងប្រែងនិពន្ធ និងថែរក្សាចម្រៀងបែបខ្មែរយើងឲ្យបានល្អ ដើម្បីបន្សល់ទុក សម្រាប់កូនខ្មែរជំនាន់ក្រោយៗថែមទៀតផង៕

សាររបស់ដួង វីរៈសិទ្ធ
ដួង វីរៈសិទ្ធ
ដួង វីរៈសិទ្ធ
ដួង វីរៈសិទ្ធ សួរសុខទុក្ខភរិយាលោកតា ស៊ិន ស៊ីសាមុត
ដួង វីរៈសិទ្ធ សួរសុខទុក្ខភរិយាលោកតា ស៊ិន ស៊ីសាមុត
ដួង វីរៈសិទ្ធ សួរសុខទុក្ខភរិយាលោកតា ស៊ិន ស៊ីសាមុត
អធិរាជសម្លេងមាស ស៊ិន ស៊ីសាមុត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង វីរៈសិទ្ធ