សៀមរាប៖ ការឈានជើងរបស់រោងភាពយន្តលេជេនចូលទៅក្នុងខេត្តសៀមរាបនេះ​ មិនត្រឹមតែ បានបង្ហាញ អំពីភាពរីកចម្រើនរបស់ប្រជាជនកម្ពុជានៅក្នុងខេត្តទេសចរណ៍មួយនេះប៉ុណ្ណោះនោះទេ វាក៏បានកែប្រែមុខមាត់ខេត្តមួយនេះ អោយកាន់តែមានភាពស៊ីវីល័យនិងមានភាពអ៊ូរអរចម្រុះពណ៌ជាងមុនបន្ថែមទៀត។

ពិធីសម្ពោធជាផ្លូវការ រោងភាពយន្តលេជេនហេរីថេកវ៉ក (សាខាទី៦)

គួរបញ្ជាក់ផងដែរថា រោងភាពយន្តទំនើបនេះ ត្រូវបានគេស្គាល់ឈ្មោះថាជារោងភាពយន្តលេជេន ហេរីថេកវ៉ក​ក្នុងនោះ មានសាលសរុបចំនួន ៥ ដែលសាលទី៥ មានឈ្មោះថា Smart Hall VIP។​ Smart Hall VIP គឺជាប្រភេទសាលប្រណីតលំដាប់VIP សម្រាប់បំពេញតម្រូវការចំពោះអតិថិជន ដែលចូលចិត្តភាពឯកជនលក្ខណៈបែបអភិជន។ សរុបទាំង៥ សាលនេះ រោងភាពយន្តលេជេនហេរីថេកវ៉ក អាចមានលទ្ធភាពផ្ទុក​ចំនួនមនុស្សរហូតទៅដល់ ៧០០​ នាក់​រាល់ពេលការដាក់បញ្ចាំងកុនម្តងៗ។

រោងភាពយន្តលេជេននៅខេត្តសៀមរាបនេះ ដែលមានទីតាំងនៅក្នុងមឈ្ឈមណ្ឌលកំសាន្តហេរីថេកវ៉ក ជាន់ទី៣ តាមបណ្តោយផ្លូវជាតិលេខ ៦អា នឹងធ្វើការដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០១៩នេះតទៅ។ សម្រាប់រោងភាពយន្តហេរីថេកវ៉ក នេះ គឺជាសាខាទីប្រាំមួយដែលក្នុងនោះ ៥សាខាទៀតដែលមានដូចជា រោងភាពយន្តលេជេនស៊ីធីម៉ល រោងភាពយន្តលេជេនធីខេ រោងភាពយន្តលេជេនមានជ័យ រោងភាពយន្តលេជេនព្រីមមៀម និង រោងភាពយន្តអេដិន​មានទីតាំងនៅទីក្រុងភ្នំពេញទាំងអដស់។​ ទាំងប្រាំមួយទីតាំងនេះបួកបញ្ចូលគ្នា រោងភាពយន្តលេជេនមានចំនួនសាលរហូតទៅដល់ ៣១​សាល​ដែលមានលទ្ធភាពអាចផ្ទុកមនុស្សបានរហូតទៅដល់ច្រើនជាង៣០០០នាក់​ រាល់ពេលការដាក់បញ្ចាំងកុនម្តងៗ។ នេះអាចបញ្ជាក់បានថារោងភាពយន្តលេជេនគឺជារោងភាពយន្តធំនិងឈានមុនគេនៅក្នុងប្រទេសកម្ពុជារហូតមកទល់ពេលនេះ។ ហើយ​ក្នុងនោះផងដែរ រោងភាពយន្តលេជេនបានបង្កើតការងារដល់បងប្អូនប្រជាជនកម្ពុជា បាន​ចំនួនសរុប​២៨៥នាក់ សរុបមកទល់ពេលនេះ។

ពិធីសម្ពោធជាផ្លូវការ រោងភាពយន្តលេជេនហេរីថេកវ៉ក (សាខាទី៦)
ពិធីសម្ពោធជាផ្លូវការ រោងភាពយន្តលេជេនហេរីថេកវ៉ក (សាខាទី៦)
ពិធីសម្ពោធជាផ្លូវការ រោងភាពយន្តលេជេនហេរីថេកវ៉ក (សាខាទី៦)

រោងភាពយន្តលេជេន នឹងអាចពង្រីកខ្លួនបន្ថែមទៀត រហូតទៅដល់១០ទីតាំងនៅចុងឆ្នាំ២០១៩​នេះ ដែលចំនួនសាលនឺងកើនឡើងដល់៤៧​សាលហើយមានវិសាលភាពគ្របដណ្តប់បន្ថែមទៀតទាំងនៅទីក្រុងភ្នំពេញ និងបណ្តាខេត្តដែលមានសក្តានុពលមួយចំនួនទូទាំងប្រទេសកម្ពុជាដូចជាក្រុងព្រះសីហនុ ខេត្តបាត់តដំបង ខេត្តកំពង់ចាមជាដើម។​ អ្វីដែលគូរអោយកត់សម្គាល់នោះ រោងភាពយន្តលេជេននឹងមានគម្រោងនាំយកបច្ចេកវិទ្យាទំនើបចុងក្រោយសម្រាប់វិស័យរោងកុននេះដែលធ្វើអោយរោងកុនលេជេនមានលទ្ធភាពប្រកួតប្រជែងជាមួយនឹងរោងកុនក្នុងបណ្តាប្រទេសអភិវឌ្ឍទាំងឡាយ ដូចជាបច្ចេកវិទ្យា Screen X ឬ Giant Screen ជាដើម។ សម្រាប់ពេលបច្ចុប្បន្ន រោងភាពយន្តលេជេនត្រូវបានបំពាក់បច្ចេកវិទ្យាចុងក្រោយដូចជាប្រព័ន្ធ​សម្លេង dolby-atmos ​ជាបច្ចេកវិទ្យាចុងក្រោយបំផុត ជាមួយនឹងផ្ទាំងស្រ្គីនឡាស៊ែច្បាស់ត្រជាក់ភ្នែក។​

ការរីកចម្រើនរបស់រោងភាពយន្តលេជេននេះ គឺជាឱកាសមិនអាចប្រកែកបានក្នុងការជម្រុញ អោយវិស័យភាពយន្តក្នុងស្រុក កាន់តែមានភាពប្រសើរឡើង ដោយរាល់ការបន្ថែមទីតាំងនឹងសាលរបស់រោងភាពយន្តម្តងៗនឹងធ្វើអោយភាពយន្តក្នុងស្រុកមានទីផ្សារកាន់តែច្រើនជាងមុន ក្នុងការដាក់បង្ហាញវណ្ណកម្មរបស់ខ្លួន ដែលអាចធ្វើអោយផលិតករក្នុងស្រុកទទួលប្រាក់ចំនួលបន្ថែមដើម្បីអភិវឌ្ឍគុណភាពភាពយន្តរបស់ខ្លួនអោយសមស្របទៅតាមការរីកចម្រើនរបស់រោងកុន។

ការបើកសម្ភោធជាផ្លូវការនេះ ក៏នឹងមានការចាក់បញ្ចាំងរឿងល្បីៗចំនួន៧ ដែលបានដាក់បញ្ចាំងនឹងទទួលបានការគាំទ្រ ជាថ្មីម្តងទៀតចាប់ពីម៉ោង១រសៀល សម្រាប់អ្នកគាំទ្រលេជេននឹងអ្នកនិយមមើលកុនទាំងអស់ដោយឥតគិតថ្លៃ នៅថ្ងៃទី១ ខែកុម្ភៈនេះតែម្តង។

អ្វីដែលធ្វើអោយមានភាពកាន់តែអធិកអធមជាងនេះទៅទៀតនោះ នៅល្ងាចថ្ងៃដដែលចាប់ពីម៉ោង៧ល្ងាចតទៅ រោងភាពលេជេនក៏នឹងរៀបចំ អោយមានការប្រគំតន្ត្រីពិសេស ដែលមានការចូលរួមពីតារាល្បីៗប្រចាំប្រទេសកម្ពុជា ដូចជាកញ្ញាវីឌីណែត លោក G-Devith និង លោក វ៉ាន់ដាផងដែរ។​ ការប្រគំតន្ត្រីនេះក៏មាន​ការចាប់រង្វាន់ពិសេសធំ iPhone 8 plus​​​,​​ កាតសមាជិកលេជេនដែលអាចមើលកុនរយៈពេលពេញមួយឆ្នាំ ជាមួយនឹងរង្វាន់ធំៗផ្សេងទៀត៕

ពិធីសម្ពោធជាផ្លូវការ រោងភាពយន្តលេជេនហេរីថេកវ៉ក (សាខាទី៦)
ពិធីសម្ពោធជាផ្លូវការ រោងភាពយន្តលេជេនហេរីថេកវ៉ក (សាខាទី៦)
ពិធីសម្ពោធជាផ្លូវការ រោងភាពយន្តលេជេនហេរីថេកវ៉ក (សាខាទី៦)
ពិធីសម្ពោធជាផ្លូវការ រោងភាពយន្តលេជេនហេរីថេកវ៉ក (សាខាទី៦)
ពិធីសម្ពោធជាផ្លូវការ រោងភាពយន្តលេជេនហេរីថេកវ៉ក (សាខាទី៦)
ពិធីសម្ពោធជាផ្លូវការ រោងភាពយន្តលេជេនហេរីថេកវ៉ក (សាខាទី៦)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]