អង់គ្លេស៖ ខ្សែប្រយុទ្ធ Anthony Martial បានចុះហត្ថលេខាបន្តកិច្ចសន្យាជាមួយ Manchester United រហូតដល់ខែមិថុនា ឆ្នាំ២០២៤។ Anthony Martial បានចូលរួមជាមួយ Man UTD តាំងពីឆ្នាំ ២០១៥ ដោយបានផ្ទេរមកពី AS Monaco ក្នុងតម្លៃ ៣៦លានផោន។

គ្រូបង្វឹករបស់ Manchester United លោក Ole Gunnar Solskjaer បាននិយាយថា៖ “សម្រាប់ Martial គេមានការគិតបានច្បាស់លាស់ អមជាមួយសមត្ថភាពដ៏អស្ចារ្យនៅលើទីលាន ដែលទាំងនេះជាកត្តាល្អសម្រាប់រូបគេ ក្នុងការអភិវឌ្ឍន៍សមត្ថភាពរបស់គេទៅអនាគត”។

Anthony Martial​ និងលោក Ole Solskjaer

កាលពីខែមិថុនាកន្លងទៅ ភ្នាក់ងារផ្ទាល់របស់ Martial បានឱ្យដឹងថា កីឡាករសញ្ជាតិបារាំងរូបនេះមានគម្រោងដើម្បីចាកចេញពី Manchester United។ ក៏ប៉ុន្តែថ្នាក់ដឹកនាំរបស់ក្រុមបិសាចក្រហម បានបើកការចរចាជាមួយនឹង Martial ភ្លាមៗក្រោយពេលទទួលបានដំណឹងនេះ ហើយក្រោយមកកីឡាករ Anthony Martial ក៏បានបង្ហើបពីដំណឹងល្អនៃការចរចានេះផងដែរ។ 

Martial បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា៖ “ខ្ញុំសូមអរគុណលោក Ole និងក្រុមការងាររបស់គាត់សម្រាប់ការជឿជាក់ និងផ្តល់ឱកាសក្នុងការឈានទៅកាន់ការប្រកួតប្រជែងនៅកម្រិតបន្ទាប់”។

គួរបញ្ជាក់ឱ្យដឹងថាកីឡាករ Anthony Martial បង្ហាញខ្លួនបាន ៥ប្រកួត ចាប់តាំងពី Manchster United ត្រូវបានចូលមកដឹកនាំដោយលោក Solskjaer។ Martial បានអវត្តមានក្នុងជំនួបជាមួយ Burnley កាលពីចុងសប្តាហ៍នេះ ដោយសារតែរបួសអំឡុងពេលហ្វឹកហាត់៕ 

Anthony Martial
Anthony Martial

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]