ភ្នំពេញ៖ ប្រិយមិត្តភាគច្រើនប្រាដកជាបានដឹងហើយថា តារាសម្តែងរូបសម្រស់ស្រស់សោភា កញ្ញាបេនី យ៉ាំង ក្រោយឃ្លាតឆ្ងាយពីការងារសិល្បៈ នាងក៏បានមានជំនួញផ្ទាល់ខ្លួន ដែលកំពុងតែមានសន្ទុះខ្លាំងឡើង គួរឲ្យសរសើរតែម្តង។

មិនត្រឹមតែប៉ុណ្ណោះមហាជនភាគច្រើនពិតថា មួយរយៈពេលចុងក្រោយនេះ តារាស្រីរូបនេះតែងតែពាក់ម៉ាស ស្ទើរគ្រប់ពេល មិនថារាល់ពេលដើរលេងក្រៅប្រទេស ឬក៏រកដូរនោះទេ ព្រោះថានាងកំពុងតែមានការបញ្ហាច្រមុះផងដែរ។

តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឹ កាលពីប៉ុន្មានម៉ោងមុននេះ នាងក៏បានបង្ហើបពីស្ថានភាពច្រមុះរបស់ខ្លួននៅលើបណ្តាញសង្គម ធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាស្រៀវជំនួសនាងតែម្តង ព្រោះនាងត្រូវបានគ្រូពេទ្យចៀរ យកសាច់ត្រង់សៀតផ្កាមក ប៉ះប៉ូវច្រមុះនាងឲ្យកាន់តែស្អាតឡើងវិញ។

ជាមួយគ្នានេះ នាងក៏បានរៀបរាប់បន្ថែមនៅលើវីដេអូថា៖«ថ្ងៃនេះមកអួតសក់មួយដុំ ព្រោះគេកាត់សាច់ ត្រង់នេះមកធ្វើច្រមុះ ដូច្នេះគេត្រូវកោរសក់យើងកន្លែងហ្នឹង»។ ក្រោយពីបានដឹងបែបនេះ មហាជនជាច្រើននៅតែទន្ទឹងរង់ចាំ នូវការវិលត្រលប់ជាមួយនឹងមុខមាត់ថ្មីរបស់នាង ហើយក៏បានជូនពរឲ្យនាងឆាប់ជាសះស្បើយផងដែរ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបកាន់តែច្បាស់៖

បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង កំពុងព្យាបាលច្រមុះ
បេនី យ៉ាំង កំពុងព្យាបាលច្រមុះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បេនី យ៉ាំង