ថៃ៖ កាលពីថ្ងៃពុធ កន្លងទៅ រាជរដ្ឋាភិបាលថៃបានបញ្ជាឲ្យបិទសាលារៀនជាង ៤០០កន្លែងក្នុងក្រុងបាងកក ដើម្បីការពារសុខភាពសិស្សានុសិស្សតូចៗ ពីផ្សែងពុលដែលរសាត់ពេញទីក្រុងអស់រយៈពេលជិតមួយសប្តាហ៍ទៅហើយ។ នេះបើយោងតាមសារព័ត៌មាន Nextshark ចេញផ្សាយ ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៩

ការបំពុលខ្យល់ក្នុងទីក្រុងបាងកក

បំណែកធូលីដីតូចៗបំផុត ដែលគេឱ្យឈ្មោះថា PM2.5 បានរសាត់ពេញទីក្រុងបាងកក និងបានបំពុលបរិយាកាសទីក្រុងយ៉ាងខ្លាំង។  គួរបញ្ជាក់ថានេះជាកម្រិតខ្យល់អាកាសដ៏អាក្រក់បំផុតដែលមិនធ្លាប់មានក្នុងទីក្រុងបាងកក។

ភាគច្រើនផ្សែងពុល និងធូលីដីល្អិតៗទាំងអស់នោះកើតចេញពីការដុតសម្រាម ឬដំណាំរបស់ប្រជាកសិករ  ផ្សែងបំពុលចេញពីយានយន្ត  និងរោងចក្រធំៗជាដើម។មិនតែប៉ុណ្ណោះផ្សែងអ័ព្ទបានធ្វើឲ្យប្រទេសថៃសព្វថ្ងៃ  ជាប់លេខ៥ ក្នុងតារាងប្រទេសដែលមានផ្សែងបំពុលច្រើនបំផុតនៅលើពិភពលោក។

អាជ្ញាធរមូលដ្ឋានក្នុងក្រុងបាងកក ក៏បានរិះរកវិធីគ្រប់វិធីសាស្ត្រដូចជា ការរឹតបន្តឹងចរាចរណ៍ក្នុងក្រុង យកទឹកទៅបាញ់លើផ្លូវផ្សេងៗ និងធ្វើគ្រាប់ភ្លៀងសិប្បនិម្មិតដើម្បីទប់ស្កាត់បញ្ហាបំពុលខ្យល់នេះដែរ។

យ៉ាងណាមិញមធ្យោបាយទាំងអស់នេះនៅតែមិនអាចបញ្ឈប់បញ្ហាខាងលើនេះបានឡើយ។  ដោយសារបញ្ហានេះហើយ ទើបរាជរដ្ឋាភិបាលថៃសម្រេចបញ្ជឲ្យបិទសាលារៀនប្រមាណ ៤៣៧កន្លែងក្នុងទីក្រុងបាងកកពេញមួយសប្តាហ៍តែម្តង។

យោងតាមប្រសាសន៍របស់លោក Aswin Kwanuang ដែលជាអភិបាលក្រុងបាងកកបាននិយាយថា “ពួកយើងបានសម្រេចចិត្តទប់ស្កាត់បញ្ហានេះដោយការបិទសាលារៀនជាបណ្តោះអាសន្នសិន”៕   

ការបំពុលខ្យល់ក្នុងទីក្រុងបាងកក
ការបំពុលខ្យល់ក្នុងទីក្រុងបាងកក
ការបំពុលខ្យល់ក្នុងទីក្រុងបាងកក
ការបំពុលខ្យល់ក្នុងទីក្រុងបាងកក
ការដុតស្រូវឬដំណាំ
ប្រជាជនដែលទទួលរងផលប៉ះពាល់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]