អូស្ត្រាលី៖  ទារកកើតមិនគ្រប់ខែ (៥ខែកន្លះ)  អាចបន្តរស់រានមានជីវិតបាន បន្ទាប់ពីគ្រូពេទ្យដាក់ក្នុងថង់ប្លាស្ទិកដោយការបញ្ចូលអុកស៊ីសែន។

យោងតាមសារព័ត៌មាន Daily mail ចេញផ្សាយ    ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ បានឲ្យដឹងថា ទារកឈ្មោះ Leighton  ជាទារកម្នាក់ដែលកើតក្នុងសប្តាហ៍ទី២៣ (ស្មើនឹង៥ខែកន្លះ)។ បន្ទាប់ពីកើតភ្លាម ក្រុមគ្រូពេទ្យបានយកទៅដាក់ក្នុងថង់ប្លាស្ទិកនិងបញ្ចូលអុកស៊ីសែនដើម្បីជួយសម្រួលដល់សួតរបស់គេ។

Leighton ទារកកើតមិនគ្រប់ខែ

យោងតាមប្រសាសន៍អ្នកស្រី Bree Viner  ម្តាយបង្កើតទារកខាងលើបាននិយាយថា “ខ្ញុំពិតជាមានភាពភ័យខ្លាចខ្លាំងណាស់។  ពេល Leighton កើតមក ខ្ញុំពិតចង់យកដៃទៅប៉ះគេណាស់។  តែបើខ្ញុំប៉ះ ខ្ញុំហាក់ដូចជាធ្វើឲ្យ Leighton មានគ្រោះថ្នាក់ដោយសារដៃខ្ញុំអីចឹង ព្រោះវាពិតជាតូចខ្លាំងមែនទែន”។

គ្រូពេទ្យបានសួរយោបល់អ្នកស្រី Viner ម្តងហើយម្តងទៀត ដើម្បីឲ្យនាងធ្វើការសម្រេចចិត្តឲ្យបានច្បាស់ពាក់ព័ន្ធនឹងការដាក់ទារកក្នុងថង់ប្លាស្ទិកហើយបញ្ចូលអុកស៊ីសែន  ព្រោះវាអាចមានបញ្ហាខ្លះមើលមិនឃើញកើតឡើងនៅរយៈពេលវែង។

ជាទូទៅការដាក់ទារកក្នុងថង់ប្លាស្ទិកហើយបញ្ចូលអុកស៊ីសែន ជាវិធីសាស្ត្រមួយអាចជួយសង្គ្រោះទារកដែលកើតមិនគ្រប់ខែឲ្យបន្តរស់រានមានជីវិតបាន។  ឥឡូវនេះទារក Leighton មានអាយុ៨ខែហើយ។ មិនតែប៉ុណ្ណោះ សុខភាពនិងរាងកាយក៏មាំមួន ហើយមិនមានទទួលរងបញ្ហាអ្វីនោះទេ៕

មានវីដេអូនៅខាងក្រោម៖

ទារក Leighton និងម្តាយ
ទារក Leighton និងម្តាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]