ចិន៖ បើនិយាយពីរឿងថៃដ៏ល្បីកាលពីជាង១០ឆ្នាំមុន ដែលមានលោក Mario និងនាង Baifern សម្តែងជាតួឯក មានចំណងជើងថា៖ «A Little Thing Called Love» ប្រិយមិត្តមួយចំនួន ប្រាកដជាមិនទាន់ភ្លេចនោះទេ។

យ៉ាងណាមិញ នៅពេលនេះ ខ្សែភាពយន្តដ៏ល្បីមួយនេះ ត្រូវបានផលិតកររបស់ប្រទេសចិន សុំសិទ្ធិទិញយកមកថតបន្តហើយ។ ដោយប្រភពទាំងនេះផ្អែក​លើវេបសាយដ៏ល្បីរបស់ប្រទេសថៃ មានឈ្មោះថា Daradaily។

ម៉្យាងវិញទៀត តាមប្រភពបន្តបានឲ្យដឹងទៀតថា ផលិតករចិន បានជ្រើសរើសតារាចម្រៀងកូរ៉េដ៏ល្បី ដែលជាអតីតសមាជិកក្រុម Wanna One លោក Lai Kuanlin ឲ្យសម្តែងធ្វើជាតួ​ឯកផងដែរ ឯចំណែកតួឯកស្រី ផលិតករមិនទាន់បង្ហាញមុខនោះទេ។

យ៉ាងណាក្តី ផលិតករប្រទេសចិនបានផលិតរឿងនេះ រួចរាល់មកហើយ ហើយពួកគេនឹងគ្រោងចាក់បញ្ចាំងនៅក្នុងឆ្នាំនេះផងដែរ ក៏ប៉ុន្តែគេមិនទាន់ដឹងច្បាស់នៅឡើយទេថា សម្រាប់ Version ថ្មីនេះ នឹងដូច Version ចាស់ទាំងស្រុង  ឬផ្លាស់ប្តូរនោះទេ។

ដូច្នេះហើយ ប្រិយមិត្តមានតែរង់ចាំតាមដានបន្តទាំងអស់គ្នា ក្នុងពេលឆាប់ៗខាងមុខនេះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

រឿង A Little Thing Call Love
រឿង A Little Thing Call Love
Kaunlin តួឯកសម្រាប់ Version ចិន
Kaunlin តួឯកសម្រាប់ Version ចិន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]