ភ្នំពេញ៖ ក្រោយឡើងកូដខ្លាំងនៅក្នុងការងារសិល្បៈ នៅពេលនេះតារាចម្រៀងកញ្ញាចំរើន សុភ័ក្រ ក៏បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងសរសើរដល់រូបនាង ក្រោយស្ងាត់ៗតារាស្រីរូបនេះបានប្រារព្ធ ពិធីឡើងផ្ទះ និងបើកសម្ពោធ ហាងថ្មីរបស់ខ្លួន កាលពីពេលម្សិលមិញនេះ។

ទន្ទឹមនឹងនេះឃើញថា កម្មវិធីរបស់នាងបានប្រព្រឹត្តឡើងយ៉ាងអធិកអធម មានបណ្តាភ្ញៀវកិត្តិយសជាច្រើនបានចូលរួម អបអរនៅក្នុងថ្ងៃដ៏ពិសេសមួយនេះ ដែលក្នុងនោះក៏មានការលេចមុខជាមួយនឹង តារាល្បីៗជាច្រើនដួង បាននាំគ្នាទៅចូលរួមយ៉ាងសប្បាយរីករាយ។

មិនត្រឹមតែប៉ុណ្ណោះម្នាក់ៗបានតែងខ្លួនយ៉ាងស្រស់សោភា និងសង្ហា នៅក្នុងការចូលរួមកម្មវិធីនេះ តែបើក្រឡេកទៅមើលម្ចាស់កម្មវិធីវិញក៏មិនណយដែល ដោយនាងបានធ្វើខ្លួននៅក្នុងសម្លៀកបំពាក់បុរាណពណ៌លឿង យ៉ាងសមសួនគួរឲ្យសរសើរ។

ជាមួយគ្នានេះដែរ អ្នកគាំទ្រជាច្រើនរបស់នាងក៏បាននាំគ្នាធ្វើការជូនពរ និងអបអរដល់នាង ដែលទើបតែទទួលបាននូវផ្ទះ និងបើកហាងថ្មីក្នុងពេលតែមួយយ៉ាងដូច្នោះ៕

សូមទស្សនាទិដ្ឋភាព ពិធីឡើងផ្ទះតារារូបនេះ ខាងក្រោម៖

ចំរើន សុភ័ក្រ ក្នុងពិធីឡើងផ្ទះថ្មី
ចំរើន សុភ័ក្រ ក្នុងពិធីឡើងផ្ទះថ្មី
ចំរើន សុភ័ក្រ ក្នុងពិធីឡើងផ្ទះថ្មី
ចំរើន សុភ័ក្រ ក្នុងពិធីឡើងផ្ទះថ្មី
ចំរើន សុភ័ក្រ ក្នុងពិធីឡើងផ្ទះថ្មី
ចំរើន សុភ័ក្រ ក្នុងពិធីឡើងផ្ទះថ្មី
ចំរើន សុភ័ក្រ ក្នុងពិធីឡើងផ្ទះថ្មី
ចំរើន សុភ័ក្រ ក្នុងពិធីឡើងផ្ទះថ្មី
តារាល្បីៗចូលរួមពិធីឡើងផ្ទះថ្មីនាង យប់មិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ សុបញ្ញា