អង់គ្លេស៖ ក្លិបបាល់ទាត់ Crystal Palace បានបង្ហាញភាពភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រ នៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករ ដោយបានចុះកិច្ចសន្យាខ្ចីជើងកីឡាករ Michy Batshuayi ពីក្លិប Chelsea រហូតចប់រដូវកាលតែម្តង។

ដោយសារមិនសូវជាប់ជម្រើសដំបូងនៅ Chelsea ទើបបង្ខំឱ្យកីឡាករសញ្ជាតិប៊ែលហ្សិករូបនេះ ចាកចេញក្នុងលក្ខខណ្ឌខ្ចីជើងទៅកាន់ Dortmund ដែលរូបគេធ្វើបានល្អមែនទែន ដោយអាចរកគ្រាប់បាល់បានសរុប ១២គ្រាប់ពីការបង្ហាញខ្លួនសរុប ១០ប្រកួត។

កីឡាករ Michy Batshuayi

កីឡាករ Batshuayi ធ្លាប់ត្រូវបានទាក់ទងដោយក្លិបរួមក្រុងគឺ Tottenham Hotspurs ប៉ុន្តែគ្រប់យ៉ាងហាក់ដូចជាដំណើរការមិនល្អ រហូតដល់ចុងក្រោយក្លិបឥន្រ្ទីយ៍ Crystal Palace ទៅវិញដែលជាអ្នកនាំយកកីឡាកររូបនេះបានសម្រេច។ 

ប្រធានក្លិប Crystal Palace បាននិយាយថា៖ “នេះគឺជាការចុះកិច្ចសន្យាដ៏អស្ចារ្យមួយសម្រាប់ Crystal Palace”

គួរបញ្ជាក់ថា ក្លិប Crystal Palace កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ១៥ នៃក្របខណ្ឌ Premier League។ Crystal Palace ក៏កំពុងឈានដល់ជុំទី៥ នៃពាន FA Cup ផងដែរ បន្ទាប់ពីបានទម្លាក់ក្រុមខ្លាំង Tottenham Hotspurs៕

កីឡាករ Michy Batshuayi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]