ហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើង ដោយមានបុរសម្នាក់បានឆ្លងកាត់ផ្លូវរថភ្លើង គ្រាន់តែគាត់ឆ្លងផុត ១វិនាទីក្រោយមក រថភ្លើងដែលមានល្បឿន ៦៤គីឡូម៉ែត្រក្នុងមួយម៉ោង នឹងទំងន់១០០០តោនបានបើកមកពីក្រោយគាត់។

យោងតាមប្រភពព័ត៌មាន ឌឺសាន់ របស់អង់គ្លេសបានឲ្យដឹងថា វីដេអូមួយនេះត្រូវបានគេយកចេញពី កាមេរ៉ាសុវត្ថិភាព ដែលបង្ហាញពីបុរសម្នាក់ដែលមានសំណាងបំផុត ដែលរត់ឆ្លងកាត់ផ្លូវដែកពីរខ្សែ បន្ទាប់ពីរថភ្លើងចេញមក នៅពេលដែលគេទៅដល់ផ្លូវម្ខាងទៀត គេបានលើកជើងម្ខាងដើម្បីឡើងលើរបង ស្រាប់តែរថភ្លើងដ៏ធំមួយមានល្បឿន ៦៤គីឡូម៉ែត្រក្នុងមួយម៉ោងចេញមក វាពិតជាគួរឲ្យរន្ធត់ជាទីបំផុត។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៤ ខែធ្នូ ២០១២ វេលាម៉ោង៣ និង៣៤នាទីព្រឹក ដែលគេទើបតែឆែកមើលវីដេអូ នៅថ្ងៃទី២២ ខែមករានេះ ហើយក៏បានបង្ហាញហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ តាមប្រព័ន្ធផ្សព្វផ្សាយនានា។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ វីដេអូមួយនេះ?

កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]