បាត់ដំបង៖ រយៈពេលប៉ុន្មានថ្ងៃនេះ អ្នកលេងហ្វេសប៊ុកជាច្រើនបានចាប់អារម្មណ៍ និងចែករំលែករឿងរ៉ាវទាក់ទិនទៅនឹងយុវជនខ្មែរយើងម្នាក់មានគំនិតផលិតមីល្ពៅ។ ដូច្នេះថ្ងៃនេះយើងសូមចែករំលែករឿងរ៉ាវពិតរបស់យុវជនរូបនេះ ជូនប្រិយមិត្តទស្សនាដូចខាងក្រោម។

ប្រភពបានឱ្យដឹងថា ប្អូនប្រុសម្នាក់នេះត្រូវបានគេស្គាល់ឈ្មោះថា គឹម វ៉ាង ជានិស្សិតមួយរូបទើបបញ្ចប់ការសិក្សាលើជំនាញវិទ្យាសាស្រ្តចំណីអាហារពីសាកលវិទ្យាល័យបាត់ដំបង។

ប្អូនបានចំណាយពេលជាង ២ឆ្នាំក្នុងការពិសោធន៍ និងស្រាវជ្រាវ ទើបអាចផលិតមីល្ពៅនេះយកទៅលក់នៅលើទីផ្សារប្រទេសកម្ពុជាបាន។

មូលហេតុចម្បងដែលជំរុញទឹកចិត្តប្អូនក្នុងការបង្កើតវាឡើង  ដោយសារឃើញកសិករខ្មែរយើងដាំល្ពៅហើយ តែពុំមានទីផ្សារលក់ ទើបលោកមានគំនិតបង្កើតមីល្ពៅនេះ។

ការបង្កើតមួយនេះ នឹងល្អប្រសើរសម្រាប់ប្រទេសកម្ពុជាយើងទាំងមូល ព្រោះវាអាចជួយផ្តល់ទីផ្សារដល់កសិករដែលដាំល្ពៅ និងផ្តល់ការងារដល់ប្រជាជនខ្មែរយើងច្រើនទៀត៕ 

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

រូបភាពក្នុងបទសម្ភាសន៍

វីដេអូពី CNC TV

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]