ភ្នំពេញ៖ ក្រោយពេលដើរ​កម្សាន្ត​ ដើរ​ទិញទំនិញ និងទទួលទាន អាហាររួច​នៅផ្សារទំនើប អ៊ីអន ១ និង អ៊ីអន សែនសុខរួច​ ការធ្វើដំណើរត្រលប់មកផ្ទះវិញជាមួយ Grab នឹងកាន់តែងាយស្រួលអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិនខាងមុខ​នេះ ហើយ​នេះក៏ដោយសារ​តែ Grab ​បាន​បង្កើត​កន្លែងអាទិភាពថ្មីសម្រាប់យកអ្នកដំណើរនៅផ្សារ ទំនើបអ៊ីអនទាំងពីរ​ក្នុង​ទី​ក្រុង ភ្នំពេញ។​

Grab បង្ហាញកន្លែងអាទិភាពសម្រាប់យកអតិថិជនរបស់ខ្លួននៅផ្សារទំនើប Aeon Mall

នាយកគ្រប់គ្រងផ្នែក​ទីផ្សាររបស់ក្រុមហ៊ុន Grab កម្ពុជា​ លោកស្រី ហេង សុធាវី បានពន្យល់ថា តាមរយៈទីតាំងអាទិភាពចំនួនពីរកន្លែង​នៅផ្សារទំនើបអ៊ីអន ទីមួយ និងមួយ​កន្លែងទៀត​ នៅផ្សារទំនើប អ៊ីអន សែនសុខ នោះ​​ការ​ហៅយានជំនិញឲ្យ​បានលឿន​តាមរយៈ រ៉ឺម៉កកង់បីឥណ្ឌា (GrabTukTuk) រ៉ឺម៉កកង់បីខ្មែរ (GrabRemorque) រថយន្តតាក់ស៊ី​ (JustGrab ឬ GrabSUV) ធ្វើ​ឲ្យ​លោកអ្នកមិនចាំបាច់​ ព្រួយបារម្ភ​ពីចំនួនកញ្ចប់ទំនិញច្រើន​ប៉ុណ្ណានោះទេ ដូច្នេះការធ្វើដំណើរទៅ​គោលដៅបន្ទាប់របស់លោក ​អ្នក​គឺកាន់តែ​ងាយ​ស្រួលជាងមុនថែមទៀត។

លោកស្រីបានបន្ថែមទៀតថា៖ 

“ការកក់​សេវាយានជំនិះដែល​លោក​អ្នក​ពេញចិត្តទៅបាន​លុះត្រា តែ​ជា​សេវា​ដែល​លឿន​ឆាប់រហ័ស មានសុវត្តិភាព និងផ្ដល់​ភាពងាយស្រួល ហើយទីតាំងអាទិភាព សម្រាប់យកអ្នកដំណើរ​នៅតាមទីកន្លែងពេញនិយមបំផុត​ក្នុងទីក្រុងភ្នំពេញ ទាំងនេះគឺជាតឹក​តាង ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់ក្រុម​ហ៊ុន Grab កម្ពុជា ក្នុងការ​ជួយអភិវឌ្ឍវិស័យសេវាកក់ ការធ្វើរដំណើរក្នុងប្រទេសកម្ពុជាយើង​នេះ”។

ក្រៅពីរៀបចំ​ទីតាំងយក​អ្នកដំណើរ ដែលនឹងអាចប្រើប្រាស់បានពេញមួយសប្ដាហ៍អំឡុងពិធី បុណ្យចូលឆ្នាំ​ប្រពៃណីចិននេះ​ ក្រុមហ៊ុន ​Grab ក៏​នឹងរៀបចំល្បែងកម្សាន្ត និង​សកម្មភាពប្រពៃណី​ ផ្សេងៗនៅផ្សារទំនើបអ៊ីអនទាំងពីរទីតាំង​ដើម្បីអប​អរ​ឆ្នាំថ្មី។​ ពិធីលោតម៉ុងសាយ ការលឈុត​សម្លៀក បំពាក់​ប្រពៃណីចិន ហើយនិងដើមអង្គារ​សីល​ ដែល​មាន​ចង​អាងប៉ាវ​ ផ្ដល់ឱកាសដើម្បីឈ្នះរង្វាន់ ដ៏អស្ចារ្យពីថ្ងៃទី ១ ខែកុម្ភៈដល់ថ្ងៃទី ៧ ខែកុម្ភៈ។​

លោកស្រី​បានបន្ថែមទៀតថា៖ 

“Grab គឺជាកម្មវិធីកក់ការធ្វើដំណើរឈានមុខគេក្នុងទ្វីបអាស៊ី ហើយនាពេលថ្មីៗនេះបានអបអរសមិទ្ធផល​នៃ​ការ​ផ្ដល់​សេវា​ដឹកអ្នកដំណើរ​បាន ៣ពាន់​លាន​ជើង ចាប់តាំងពីក្រុមហ៊ុន​ចាប់ផ្ដើម​ដំណើរការ​នៅក្នុង​ឆ្នាំ ២០១២ ។ ដូច្នេះ សកម្មភាពអបអរពិធីបុណ្យចូល​ ឆ្នាំប្រពៃណីចិនទាំងនេះ គឺជាវិធីក្នុងការចែករំលែកភាពសប្បាយរីករាយអំឡុងពិធីបុណ្យដ៍ធំមួយក្នុង ពិភពលោក”។​

សូម​អញ្ជើញ​មកកាន់ស្ដង់របស់ Grab នៅឯផ្សារទំនើបអ៊ីអនទាំងពីរទីតាំង ហើយ​បង្ហាញ​ភស្តុ​តាង ដែល​មានលើ​កម្មវិធី Grab ក្នុង​ទូរស័ព្ធដៃរបស់អ្នក ដែលបញ្ជាក់ថាលោកអ្នកបានធ្វើ​ដំណើរ​តាម កម្មវិធី Grab ក្នុងឆ្នាំ២០១៩ នោះ​លោក​អ្នក​នឹង​មានសិទ្ធិទទួលបានអាំងប៉ាវមួយ​។ សូមកុំបារម្ភ ប្រសិនបើ លោកអ្នកមិនទាន់ទាញយកកម្មវិធី Grab ពីព្រោះ​បុគ្គលិករបស់ Grab នឹង​ជួយលោកអ្នកទាញយក ​កម្មវិធី Grab ដើម្បីប្រើប្រាស់​ ដូច្នេះ​មានន័យថា លោកអ្នក​មានឱកាសឈ្នះរង្វាន់​ផ្សេងៗមានដូចជា ទូរទស្សន៍ កូន​ធុងបាស់ JBL អាវយឺត និងការ​បញ្ចុះតម្លៃ​សម្រាប់​ការ​ធ្វើដំណើរ​ជាមួយ​នឹង​ Grab។ ​

បើយោងតាមប្រតិទិនចិន ពិធីបុណ្យចូលឆ្នាំប្រពៃណីចិនត្រូវ​បាន​ប្រារព្ធ​ឡើង​ដើម្បី​អបអរ​ដល់​ការ ​ចាប់​ផ្ដើម​ឆ្នាំថ្មី ហើយជាពេលវេលាដែល​ក្រុមគ្រួសារមក​ជួបជុំគ្នាដើម្បី​បាន​សប្បាយរីករាយ និងបួង​សួង សុំឲ្យ​មានទ្រព្យធនច្រើន​ និង​សំណាងល្អសម្រាប់ឆ្នាំថ្មីនោះ។​ នេះក៏ជាពេល​ដែល​គេ​និយម​ទិញឥវ៉ាន់​ ​សម្រាប់ធ្វើជា​អំណោយជូនគ្នាទៅវិញទៅមក​។ ដូច្នេះការ​ស្វែងរកកន្លែងចតរថយន្តនៅតាមទីកន្លែង ដែល​ពេញនិយម​នានា​អាច​មានការ​លំបាក។ ហេតុនេះហើយ ទើបធ្វើ​ឲ្យ​ Grab ក្លាយជាដំណោះ ស្រាយដ៏ល្អ​ឥត​ខ្ចោះសម្រាប់​ជួយ​សម្រួល​ដល់​ការធ្វើដំណើរឲ្យ​បាន​លឿន​ឆាប់​រហ័ស និងមិនមានភាព តានតឹងក្នុង​ចិត្ត​ឡើយ ក្នុង​អំឡុងរដូវ​កាល​បុណ្យ​ទាន​បែបនេះ​។

Grab បង្ហាញកន្លែងអាទិភាពសម្រាប់យកអតិថិជនរបស់ខ្លួននៅផ្សារទំនើប Aeon Mall
Grab បង្ហាញកន្លែងអាទិភាពសម្រាប់យកអតិថិជនរបស់ខ្លួននៅផ្សារទំនើប Aeon Mall

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]