អាមេរិក៖ មនុស្សគ្រប់រូបតែងប្រាថ្នាចង់បានភាពជោគជ័យ និងសម្រេចក្តីស្រមៃរបស់ខ្លួន។ អ្នកខ្លះសឹងរកវិធីផ្លូវកាត់ដើម្បីទទួលបានជោគជ័យឱ្យបានលឿន ឬធ្វើរឿងមិនគប្បីមួយចំនួនជាដើម។

ដើម្បីទទួលបានភាពជោគជ័យជាដុំកំភួន បុគ្គលនីមួយៗត្រូវតស៊ូជម្នះឧបសគ្គជាច្រើន។ ដូច្នេះថ្ងៃនេះយើងសូមចែករំលែកជីវប្រវត្តិកីឡាករបាល់បោះដ៏ល្បីបំផុតនៅលើពិភពលោកគឺ  Michael Jordan ដែលលោកជួបប្រទះឧបសគ្គជាច្រើន ទើបលោកមានឈ្មោះល្បីដូចសព្វថ្ងៃនេះបាន។

កាលនៅរៀនវិទ្យាល័យ លោក Michael Jordan ធ្លាប់ត្រូវសាលាបណ្តេញចេញពីក្រុមកីឡាបាល់បោះ ព្រោះលោកមានកម្ពស់ទាបពេក ប៉ុន្តែលោកមិនបោះបង់ចោលក្តីស្រមៃមួយនេះទេ  លោកបែរជាខំហ្វឹកហាត់ឱ្យកាន់តែខ្លាំងជាងមុនទៅទៀត។

លោក Michael តែងប្រាថ្នាចង់បានក្រុមហ៊ុនផលិតស្បែកជើងដ៏ល្បីបំផុតនៅលើលោកជួយឧបត្ថម្ភដល់លោក ប៉ុន្តែក្រុមហ៊ុនផលិតស្បែកជើងល្បី Adidas បានបដិសេធមិនចុះកុងត្រាជាមួយលោក ព្រោះលោកមានកម្ពស់ត្រឹមតែ ១.៩៨ម៉ែត្រប៉ុណ្ណោះ (ដោយស្តង់ដារអ្នកលេងបាល់បោះ NBA ភាគច្រើនគឺមានកម្ពស់ ២.៣១ម៉ែត្រ)។ បើទោះបីជា Adidas បដិសេធលោកក្តី លោកនៅតែមិនបោះបង់ចោលបំណងប្រាថ្នាមួយនេះទេ លោកនៅតែបន្តស្វែងរកក្រុមហ៊ុនផលិតស្បែកជើងដ៏ល្បីលំដាប់ពិភពលោកដែលជឿជាក់លើលោក។ គ្រាមួយ ក្រុមហ៊ុន Converse ចង់ចុះកុងត្រាជាមួយលោកដោយផ្តល់ប្រាក់ចំនួន ១០០,០០០ ដុល្លារក្នុងមួយឆ្នាំ។

Michael Jordan

លោកបាននិយាយថា លោកមិនចង់ធ្វើដូចជាកីឡាករដទៃ លោកចង់បាន Brand ដ៏ល្បីមួយសម្រាប់តែលោកម្នាក់គត់។

ក្រោយមកលោកក៏សាកល្បងទាក់ទងក្រុមហ៊ុន Nike ដោយដំបូងឡើយ លោកមានការស្ទាក់ស្ទើរដែរ ព្រោះលោកទើបតែត្រូវបានក្រុមហ៊ុន Adidas បដិសេធរូបលោក តែប៉ារបស់លោកបានលើកទឹកចិត្តឱ្យលោកសាកល្បងទៅ ដោយប៉ារបស់លោកបាននិយាយថា៖

«កូនអាចខ្ពស់ប៉ុណ្ណាក៏បាន នៅក្នុងចិត្តរបស់កូន។»

បន្ទាប់មកក្រុមហ៊ុន Nike ក៏ចាប់អារម្មណ៍ពីសមត្ថភាពរបស់ Michael ដោយផ្តល់ឱកាសមាសឱ្យលោកជាមួយនឹងការចុះត្រាដែលមានតម្លៃ ៥០០,០០០ ដុល្លារក្នុងរយៈពេលមួយឆ្នាំ ប៉ុន្តែមានលក្ខខណ្ឌ។ ដោយលក្ខខណ្ឌនោះ ទាមទារឱ្យលោក Michael ត្រូវតែសម្រេចបានរបស់មួយក្នុងចំណោមរបស់ ៣យ៉ាងនៅរយៈពេល ៣ឆ្នាំ។ ទីមួយត្រូវតែឈ្នះពានរង្វាន់កីឡាករឆ្នើមបំផុតប្រចាំឆ្នាំ ឬទីពីរឈ្នះពានរង្វាន់ Allstar ឬទីបីយកបាន ២០ពិន្ទុឡើងទៅគ្រប់ការប្រកួតក្នុងរយៈពេល ៣ឆ្នាំនេះ។

ដូច្នេះលោក Michael ក៏គោរពតាមសំណើ របស់ Nike ដោយទទួលយកការ Challenge មួយនេះ។

Michael Jordan

លោកបាននិយាយថា៖

«ខ្ញុំអាចទទួលការបរាជ័យបាន មនុស្សគ្រប់រូបតែងតែបរាជ័យនូវរឿងអ្វីមួយ។ តែខ្ញុំមិនអាចទទួលនូវការមិនខំប្រឹងព្យាយាម រួចក៏បោះបង់ចោលមុននោះទេ។»

ក្រោយមក រាល់ការប្រកួតលោកតែងពាក់ស្បែកជើង Air Jordans ដែលក្រុមហ៊ុន Nike ច្នៃឱ្យរូបលោកជាពិសេសដើម្បីផ្សព្វផ្សាយយីហោខ្លួន។

បន្ទាប់មកលោកមិនត្រឹមអាចបំពេញតាមលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌទាំងបីរបស់ Nike ប៉ុណ្ណោះទេ លោកថែមទាំងអាចសម្រេចបានទាំង ៣ លក្ខខណ្ឌយកតែម្តង។

ក្រោយមកមនុស្សម្នាជាច្រើនកុះករនៅលើពិភលោកចាប់ផ្តើមទិញស្បែកជើង Air Jordans ហើយក្រុមហ៊ុន Nike លក់ស្បែកជើងប្រភេទនេះបាន ១០០លានដុល្លារត្រឹមតែមួយឆ្នាំប៉ុណ្ណោះ។ បច្ចុប្បន្ន Nike គឺជាក្រុមហ៊ុនផ្តត់ផ្គង់សំលៀកបំពាក់ និងស្បែកជើងដល់កីឡាករដ៏ធំបំផុតនៅលើពិភពលោក។

Michael Jordan

លោក Michael Jordan គឺជាមនុស្សស្គាល់ពីតម្លៃរបស់ខ្លួន និងបានបង្ហាញប្រាប់ពិភពលោកថាលោកគឺជាអ្នកណា។ ចុងក្រោយលោកបាននិយាយថា៖

«បើអ្នកទទួលយកការវាយតម្លៃរបស់អ្នកដទៃ ជាពិសេសការវាយតម្លៃបែបអវិជ្ជមានមកលើខ្លួនអ្នកនោះ អ្នកនឹងគ្មានថ្ងៃផ្លាស់ប្តូរលទ្ធផលបានទេ។»

ដូច្នេះបើអ្នកជួបឧបសគ្គណាមួយ និងមានមនុស្សមើលងាយអ្នក មិនស្គាល់ពីតម្លៃរបស់អ្នក សូមកុំទៅខឹងនឹងគេធ្វើអ្វី ផ្ទុយទៅវិញគួរព្យាយាមរកវិធីបង្កើនសមត្ថភាពរបស់ខ្លួនវិញ នោះភាពជោគជ័យនឹងនិយាយអ្វីៗគ្រប់យ៉ាង មិនចាំបាច់បើពាក្យសម្តីនិយាយនោះទេ ផ្ទុយទៅវិញភាពជោគជ័យនឹងនិយាយជំនួសយើងដោយឯងៗ៕ 

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

Michael Jordan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]