ភ្នំពេញ៖ តារាចម្រៀងជើងចាស់ ដែលធ្លាប់មានប្រជាប្រិយភាពយ៉ាងខ្លាំងកាលពីជាង ២០ ឆ្នាំមុននោះលោក សាន ផានិត បច្ចុប្បន្ននេះក៏នៅតែទទួលបាននូវការគាំទ្រជាច្រើនបន្តបន្ទាប់ពីសំណាក់ហ្វេនៗ។
ហើយនៅថ្ងៃនេះផងដែរ តារាចម្រៀងលោក សាន ផានិត ក៏បានបង្ហាញនូវជំហរ និងសាខ្លីដ៏មានអត្ថន័យដ៏ជ្រាលជ្រៅមួយចេញពីដួងចិត្តលោក និយាយពីតារាចម្រៀងជើងចាស់សម្លេងស្អកលោក ហួ ឡាវី ដូច្នេះថា៖

«ពូ ហួ ឡាវី និមិត្តរូបសម្លេងស្អកខ្ញុំ បទចម្រៀងគាត់ចុងទសវត្សន៍ ៨០ បានឆក់ខ្ញុំពីជនបទមកភ្នំពេញផ្សងព្រេង ដើរតាមរកសុបិននិមិត្តនេះរហូតមក គាត់ថាគាត់ ៧៣ ហើយច្រៀង ១ យប់២ កន្លែងបាននឹងបន្តច្រៀងចេញបទទៀតរហូតដង្ហើមចុងក្រោយ ដូចខ្ញុំណាស់ពូជីវិតខ្ញុំក៏បូជាដើម្បីសិល្បៈតាំងពីកើតដឹងក្តីមកហើយដែរ ហើយក៏បញ្ចប់វាវិញនៅដង្ហើមចុងក្រោយដូចគ្នាដែរពូ»

តាមរយៈសារអេឡិចត្រូនិកឆ្លើយឆ្លងជាមួយ ខ្មែរឡូត លោក សាន ផានិត ក៏បានបញ្ជាក់បន្ថែមថា អាជីពជាអ្នកសិល្បៈជាតារាចម្រៀងមួយដួង ដែលអាចមានកេរ្តិ៍ឈ្មោះល្បីល្បាញ គឺមិនមែនដូចជាអាជីពផ្សេងៗឡើយ ហើយវារឹតតែមិនមែនជារឿងងាយស្រួលដូចដែលមនុស្សជាច្រើនគិតនោះទេ។ បើគ្មានការស្រលាញ់ ការស្រមៃ ការតស៊ូផ្សងព្រេងដើររកក្តីសុបិនពិតប្រាកដ គឺពិតជាមិនអាចទទួលបាននូវជោគជ័យបានឡើយ ដូចជាលោក និងលោក ហួ ឡាវី ផ្ទាល់សុទ្ធតែជាអ្នកដែលតស៊ូខ្លាំងក្នុងឆាកជីវិតតាំងពីក្មេងៗមក ហើយក្នុងមួយជីវិតលោកទាំងពីរនាក់ក៏បានឃើញអ្នកដែលមានជោគជ័យអាចឈរជើងបានរហូតមកដល់ពេលនេះដូចជាលោក ក៏មានប្រហែលតែ ៥០ នាក់ប៉ុណ្ណោះ។ 

លោកក៏បានបន្ថែមថា ប្រសិនបើអាជីពផ្សេងវិញមានអ្នកបញ្ចប់ការសិក្សាចេញពីសាកលវិទ្យាល័យក្នុង១ឆ្នាំៗរាប់ពាន់រាប់ម៉ឺននាក់ ប៉ុន្តែសម្រាប់អាជីពជាតារាវិញពិបាកខ្លាំងសំរាប់ភាពល្បី និងនិរន្នន៍ភាពដូច្នេះហើយទើបលោកហ៊ាននិយាយថា មួយជីវិតនេះលោកបានបូជាជីវិតដើម្បីសិល្បៈ ហើយក៏នៅតែតស៊ូច្រៀងរហូតដល់ដង្ហើមចុងក្រោយដែរ។ 

លោកថា មានអ្នកខ្លះអាចចូលច្រៀងក្នុងផលិតកម្មធំៗហើយ ឬមានពានរង្វាន់ជាតារាចម្រៀងធំៗក្នុងដៃហើយក៏នៅតែមិនអាចរក្សាបាននូវអាជីពមួយនេះឱ្យនៅគង់វង្សបានដែរ សុខចិត្តបោះបង់ទៅចាប់អាជីពដែលលំបាកវេទនាដូចមុនក៏មាន។

សាររបស់លោក សាន ផានិត ខាងលើនេះក៏បានបង្ហាញឱ្យឃើញពីឆន្ទះជាអ្នកសិល្បៈពិតៗ ដែលមានមនោសញ្ចេតនាខ្ពស់ និងត្រូវដាក់អារម្មណ៍ទៅលើការច្រៀងជាច្រើន ព្រោះលោកថាជាតិនេះកើតមកគឺដើម្បីសិល្បៈ ហើយក៏មិនមានមនុស្សច្រើននាក់ដែរ ដែលអាចធ្វើបានដូច្នេះ។ 

ហើយលោកចង់ឱ្យឆន្ទះនេះនឹងជួយលើកទឹកចិត្តដល់អ្នកសិល្បៈជំនាន់ក្រោយ និងអ្នកដែលស្រលាញ់វិស័យសិល្បៈចម្រៀងទាំងអស់ ឱ្យមានការតស៊ូព្យាយាមខ្លាំងក្លាឡើងបន្ថែមទៀត ដើម្បីអាចក្លាយខ្លួនទៅជាតារាចម្រៀងល្បីឈ្មោះម្នាក់ ដែលទទួលបាននូវការទទួលស្គាល់ និងការគាំទ្រខ្លាំងសំណាក់ទស្សនិក។ ហើយនេះក៏ជាការជម្រុញឱ្យមនុស្សជាច្រើនឱ្យងាកមកស្រលាញ់សិល្បៈគ្រប់រូបភាពរបស់ខ្មែរយើងដែរ ព្រោះថាសិល្បៈនីមួយៗសុទ្ធតែមានតម្លៃដ៏ត្រចះត្រចង់របស់ខ្លួនផ្សេងៗពីគ្នា។   
រួមគ្នាលើកស្ទួយវិស័យសិល្បៈ និងអ្នកសិល្បៈខ្មែរយើងទាំងអស់គ្នា៕  

តារាចម្រៀង សាន ផានិត
តារាចម្រៀង សាន ផានិត
តារាចម្រៀង សាន ផានិត
តារាចម្រៀង សាន ផានិត
តារាចម្រៀង សាន ផានិត
សាររបស់លោក សាន ផានិត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ផានិត