ភ្នំពេញ៖ Huawei អេ 7 ជាស្មាតហ្វូនថ្នាក់កណ្តាល ដែលបានចេញលក់នៅលើទីផ្សារប្រទេសកម្ពុជា កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង និងមានសន្ទុះនៃការគាំទ្រពីអតិថិជនដ៏ច្រើនលើសលប់ រហូតដល់បំបែកកំណត់ត្រាលក់បានរហូតដល់ 3000 គ្រឿងត្រឹមថ្ងៃដំបូង។

Huawei អេ 7

Huawei អេ 7 ជាជម្រើសដ៏ល្អ មានរូបរាងទាក់ទាញ ភ្លឺរលោងចែងចាំង ទាន់សម័យ អេក្រង់ឥតខ្ចោះ ដែលត្រូវបានរចនាឡើងយ៉ាងពិសេស ដែលមានការប្រកួតប្រជែងទាំងគុណភាព និងតម្លៃជាមួយភាពលេចធ្លោជាច្រើន។
Huawei អេ 7 មានតម្លៃសមរម្យបំផុតត្រឹមតែ $189។ ស្មាតហ្វូននេះ ត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ ដោយធំ 6.26 អ៊ីញ HD+ អេក្រង់ធំផ្ទៃលាតរហូតដល់ 86.7% និង អេក្រង់ប្រភេទដំណក់ទឹក។ ស្មាតហ្វូននេះ បំពាក់ដោយកាមេរ៉ាមុខសែលហ្វីធំជាងគេទំហំ 16MP ជាមួយបច្ចេកវិទ្យា AI គាប់ចិត្តសម្រាប់អ្នកចូលចិត្តសែលហ្វី និងកាមេរ៉ាក្រោយភ្លោះ ទំហំ13MP+ 2MP ដែលបំពាក់ដោយបច្ចេកវិទ្យា AI Photography ដែលការថតរូបរបស់អ្នកកាន់តែមានភាពទាក់ទាញ ដោយសារវាមានសមត្ថភាពស្គាល់ 22 ប្លង់ខុសៗគ្នា និងបច្ចេកវិទ្យា AI Beauty កែទម្រង់ស្បែកតាមការចូលចិត្ត។
មិនតែប៉ុណ្ណោះ វាក៏មានថាមពលថ្ម ទំហំ 4000mAh ដំណើរការដោយអង្គផ្ទុកទិន្ន័យ (ROM) 32 GB និងអង្គចងចាំ ( RAM) 3 GB អង្គផ្ទុកទន្និន័យបន្ថែម 512GB បច្ចេកវិទ្យាបន្ទន់ពន្លឺការពារភ្នែក (Eye Comfort) និងស្គេនមុខដោះសោបានលឿនទាន់ចិត្ត (Fast Face Unlock)។

Huawei អេ 7

អស់ទាស់ កាន់តែពិសេសមិនធ្លាប់មាន! Huawei មានប្រូម៉ូសិនយក្សជាកាដូឆ្នាំថ្មីប្រពៃណីជនជាតិចិន ក៏ដូចជាត្រៀមអបអរពិធីចូលឆ្នាំប្រពៃណីជាតិរហូតដល់ខែមេសាផងដែរសម្រាប់អតិថិជន។ អ្នកអាចមានឱកាសឈ្នះរថយន្ត Mazda 2 នាំចូលនិងចែកចាយផ្តាច់មុខដោយក្រុមហ៊ុន HGB Group មួយរង្វាន់ ម៉ូតូ Zoomer X 4 រង្វាន់ និងទូរទស្សន៍ Smart TV 43 អ៊ីញ 12 រង្វាន់ ដោយគ្រាន់តែទិញស្មាតហ្វូន Huawei អេ 7 nova 3 ឡៃត៌ nova 3i ឬ nova3 ចាប់ពីថ្ងៃ 26 មករា ដល់ ថ្ងៃ 27 មេសា ហើយអតិថិជនត្រូវតែបំពេញព័ត៌មានឲ្យបានត្រឹមត្រូវ និងលម្អិតដូចជា ឈ្មោះ លេខទូរស័ព្ទលើប័ណ្ណធានាសន្លឹក (Dealer Copy) ហើយយកទៅបណ្តាហាងទូរស័ព្ទដែលអ្នកបានទិញ និងកំណត់ដែលដៃគូរបស់ Huawei ដើម្បីមានឱកាសចូលរួមការចាប់រង្វាន់។
ការចាប់រង្វាន់នឹងធ្វើឡើងរៀងរាល់ពីរសប្តាហ៍ម្តង ដែលការចាប់រង្វាន់លើកទីមួយនឹងធ្វើការផ្សាយផ្ទាល់លើ Facebook Page របស់ Huawei ជាការចាប់រង្វាន់ការចាប់រង្វាន់នឹងប្រព្រឹត្តទៅរៀងរាល់ពីរសប្តាហ៍ម្តង លើកទី 1 (15 ខែកុម្ភៈ) លើកទី 2 (01 ខែមីនា) លើកទី 3 (15 ខែមីនា) លើកទី4 (29 ខែមីនា) ផ្សាយផ្ទាល់តាមផេកផ្លូវការ Huawei Mobile ដែលរួមមាន ម៉ូតូ Zoomer X 1 រង្វាន់ និងទូរទស្សន៍ Smart TV 2 រង្វាន់ ក្នុង 1 លើកៗ។ ការចាប់រង្វាន់ធំលើកចុងក្រោយនៅថ្ងៃទី 03 ខែឧសភា ដោយផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ និងផេកផ្លូវការ Huawei Mobile ដែលរង្វាន់រួមមានរថយន្ត Mazda 2 មួយរង្វាន់ និងទូរទស្សន៍ Smart TV 4 រង្វាន់។
ស្មាតហ្វូនដ៏ពេញនិយមទាំងបួនម៉ូដែលនេះ ក៏ជាកាដូឆ្នាំថ្មីដ៏សាកសមបំផុតសម្រាប់អ្នកទិញជាកាដូជូនក្រុមគ្រួសារ ញាតិមិត្តបងប្អូន ជាពិសេសជាអាំងប៉ាវហេងៗសម្រាប់ឱកាសបុណ្យចូលឆ្នាំចិនខាងមុខ។ ថាមិនត្រូវពួកគេអាចឈ្នះរង្វាន់ពី Huawei ក្នុងការចាប់រង្វាន់ទៀតផង។
គួរបញ្ជាក់ផងដែរថា Huawei គឺជាក្រុមហ៊ុនស្មាតហ្វូនឈានមុខលំដាប់ពិភពលោកលេខពីរ ដែលបាននាំចេញទៅក្នុងទីផ្សារស្មាតហ្វូនពិភពលោករហូត 200,000,000 គ្រឿង ក្នុងឆ្នាំ 2018។
កុំភ្លេចណា!! ទិញ Huawei អេ 7ឈ្នះឡាន Mazda 2 ! Huawei អេ 7 មានជម្រើសពីរពណ៌គឺ ពណ៌ខ្មៅ និងពណ៌ខៀវ៕

ទិញ Huawei អេ 7 ឈ្នះរង្វាន់សន្ធឺកសន្ធាប់
ទិញ Huawei អេ 7 ឈ្នះរង្វាន់សន្ធឺកសន្ធាប់

សម្រាប់ព័ត៌មានលម្អិតបន្ថែម:
Website: https://consumer.huawei.com/kh/ 
Facebook: Huawei Mobile (https://bit.ly/2ePDMSq)
Youtube Channel: https://bit.ly/2wTMMJL 
Instagram: https://www.instagram.com/huaweimobilekh/ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]