កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី២៩ ខែមករាកន្លងទៅថ្មីៗនេះ នាង Tiffany សមាជិកក្រុម Girls’ Generation បានចូលរួមកម្មវិធីប្រូម៉ូតផលិតផលគ្រឿងសម្អាងមួយ នៅក្នុងតៃវ៉ាន់។

ក្នុងនោះដែរ សម្រាប់ការចូលរួមកម្មវិធីនោះ អ្នកកាសែតក៏បានជជីកសួរនាំនាង អំពីចម្រៀងថ្មីដែលទើបតែចេញកាលពីថ្មីៗនេះ មានចំណងជើងថា “Born Again” ថាតើសមាជិកក្រុមរបស់នាង មានអារម្មណ៍យ៉ាងណាក្រោយបានស្តាប់បទចម្រៀងមួយបទនេះ?

គ្រាន់តែលឺសំនួរភ្លាម នាង Tiffany បានឆ្លើយតបទៅអ្នកកាសែតវិញ ដោយមិនរុញរាថា៖ “Sooyoung Seohyun និង Yoona ពួកគេបានយំ ក្រោយពីបានស្តាប់បទថ្មីរបស់ខ្ញុំ ហើយពួកគេហាក់បីដូចជារំភើប និងមានមោទនភាពចំពោះខ្ញុំ” Tiffany បន្តទៀតថា៖ “ខ្ញុំពិតជាសប្បាយចិត្តនៅពេលដែលបានចែករំលែករឿងរ៉ាវទាំងនេះ ជាមួយសមាជិកក្រុម ហើយពួកយើងក៏កំពុងខិតខំធ្វើការ ជាលក្ខណៈទោលរៀងៗខ្លួនដែរ។ ក្រុម Girls’Generation គឺជាជីវិតរបស់ពួកយើង។ ពួកយើងនឹងនៅជាមួយគ្នាជានិច្ច ជាមួយនឹងការប្រឹងប្រែងឲ្យមានភាពជោគជ័យ”

គួររម្លឹកដែរថា បទ “Born Again” បានចេញជាផ្លូវការ កាលពីថ្ងៃទី២៥ ខែមករាកន្លងទៅថ្មីៗនេះ ជាមួយនឹងអាលប៊ុម EP “Lips on Lips”។ ហើយអាលប៊ុមទាំងមូលនឹងចេញ នៅថ្ងៃទី២២ ខែកុម្ភៈ ម៉ោង១២ យប់ ឆាប់ៗខាងមុខនេះផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ដឹងបទចម្រៀងថ្មី “Born Again” ពីរោះយ៉ាងណា តាមដានវីដេអូខាងក្រោម៖ 

Tiffany
Tiffany
SNSD

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]