កូរ៉េខាងត្បូង៖ ពិតជារឿងដ៏គួរឲ្យសោកស្តាយបំផុតសម្រាប់អ្នកគាំទ្រ ដែលក្រុមចម្រៀងនារីដែលខ្លួនស្រលាញ់ និងមានប្រជាប្រិយភាពគ្រប់មនុស្សស្រទាប់វ័យក្រុម 2NE1 បែរជាត្រូវរំសាយក្រុម យ៉ាងគួរឲ្យសោកស្តាយ ក្នុងឆ្នាំ២០១៦ និងថែមទាំងសមាជិកដែលនៅសល់ ដូចជាCL និង Sandara Park បែរជាមិនទទួលបានការយកចិត្តទុកដាក់ ពីខាងក្រុមហ៊ុនថែមទៀតផង។

យ៉ាងណាមិញ រយៈពេលជិត៣ឆ្នាំមកនេះ BlackJacks ដែលជាអ្នកគាំទ្រទាំងអស់របស់2NE1 តែងតែប្រាថ្នាចង់ឲ្យក្រុមចម្រៀងIdol របស់ខ្លួន វិលត្រឡប់មកជួបជុំគ្នាជាថ្មី ដោយសារតែការបំបែកក្រុមរបស់ តារាស្រីទាំង៤នេះ ជារឿងដែលធ្វើឲ្យមហាជនគ្រប់គ្នាមិនអស់ចិត្ត និងសឹងតែមិនអាចទទួលបាន ហើយពួកគេក៏តែងតែស្តីបន្ទោសទៅកាន់ខាងផលិតកម្ម YG និងថែមទាំងអង្វរសុំឲ្យខាងផលិតកម្ម យកចិត្តទុកដាក់ចំពោះ CL និង Sandara ព្រមទាំងចេញបទចម្រៀងទោលថ្មីឲ្យ អតីតមេក្រុម2NE1 តារារ៉េប CL ថែមទៀតផង។

ប៉ុន្តែទោះជាយ៉ាងណា ការតវ៉ានិងការអង្វរទាំងប៉ុន្មានរបស់អ្នកគាំទ្រ2NE1 ទៅកាន់ផលិតកម្ម YG ហាក់បីដូចជាគ្មានប្រសិទ្ធភាពសោះ ខាងផលិតកម្មនៅតែបន្តទុកតារាស្រីទាំងពីរដួងនេះចោល និងអើពើ មិនមានសកម្មភាពការងារសិល្បៈ ដែលធ្វើឲ្យអ្នកគាំទ្រកាន់តែខឹងសម្បារ សុំឲ្យផលិតកម្មដោះលែងឲ្យ តារាស្រីទាំងពីរដួងនេះមានសេរីភាពជាថ្មីទៀតផង។

អតីតក្រុម 2NE1

ដោយឡែក ថ្មីៗនេះ អ្នកគាំទ្រហាក់បីដូចជាចាប់ផ្តើមមានសង្ឃឹមជាថ្មី ក្រោយពីឃើញតារាចម្រៀងប្រុសល្បីឈ្មោះលំដាប់ពិភពលោក Psy ម្ចាស់បទ« Gangnam Style» បានFollow តាមដាន សមាជិក៣រូបរបស់2NE1 ដោយមានដូចជា CL Sandara Park និង Park Bom នៅលើគណនី អ៊ីនស្តារក្រាម។

តួយ៉ាង ទាំងនេះអាចជាដំណឹងដ៏ល្អមួយសម្រាប់ Blackjacks ផងដែរ ដោយសារតែ ថ្មីៗនេះ លោក Psy ទើបតែបើកផលិតកម្មចម្រៀងមួយផ្ទាល់ខ្លួន ដែលមានឈ្មោះថា P-Nation ហើយក្នុងនោះក៏មានតារាចម្រៀងល្បីៗលំដាប់ៗ បានចុះកិច្ចកុងត្រាក្រោមផលិតកម្មលោករួចជាស្រេចផងដែរ ដូចជាតារារ៉េបស្រី Jessi, តារាចម្រៀងរ៉េបរាជនីស៊ិចស៊ី HyunA ជាមួយមិត្តប្រុសរបស់នាង Edawn

ហើយនៅពេលនេះ អ្នកគាំទ្រជាច្រើនក៏កំពុងតែសង្ឃឹមថា អតីតសមាជិកក្រុម2NE1 ទាំង៤រូប អាចនឹងវិលមកជួបជុំគ្នាជាថ្មី ក្រោមការមើលថែយ៉ាងកក់ក្តៅ ក្នុងទ្រនំថ្មីផលិតកម្មរបស់ Psy ផងដែរ៕

Psy ម្ចាស់ផលិតកម្មថ្មី P-Nation
Jessi ចុះកុងត្រាចូលផលិតកម្ម P-Nation រួចរាល់
HyunA និង Edawn ចុះកុងត្រាចូលផលិតកម្ម P-Nation រួចរាល់
HyunA និង Edawn ចុះកុងត្រាចូលផលិតកម្ម P-Nation រួចរាល់
អតីតក្រុម 2NE1

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]