អេស្ប៉ាញ៖ ក្នុងការប្រកួតទល់នឹង Sevilla យប់មិញ កីឡាករ Lionel Messi បានផ្តល់ឱកាសសម្រាប់ការស៊ុតបាល់ពិន័យ១១ម៉ែត្រឱ្យទៅ Philippe Coutinho ជាអ្នកស៊ុតវិញ។ Philippe Coutinho អរគុណចំពោះទឹកចិត្តរបស់ Messi យ៉ាងខ្លាំង ដែលបានទុកចិត្ត និងផ្តល់ឱកាសឱ្យរូបគេសម្រេចគ្រាប់ដំបូងក្នុងប្រកួតដែល Barcelona លត់ Sevilla ៦-១។ 

ក្នុងរដូវកាលនេះ Coutinho ហាក់បីដូចជាមិនសូវមានឱកាសបង្ហាញខ្លួនសម្រាប់ Barcelona ឡើយ ដោយហេតុថាលោក Valverde សម្រេចដាក់ Dembele បង្ហាញខ្លួនជាជាង Coutinho ។ ក្រោយមកដោយកីឡាករសញ្ជាតិបារាំង Dembele ជួបបញ្ហារបួស  ជាហេតុនាំឱ្យ Philippe Coutinho មានឱកាសបង្ហាញខ្លួនសម្រាប់ Barcelona។

គួរបញ្ជាក់ថា ក្រោយពីយកឈ្នះ Sevilla ៦-១ កាលពីយប់មិញ Barcelona ត្រូវឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយ Real Betis, Valancia និង Real Madrid ឬ Girona៕

Coutinho ស៊ុតបាល់ Penalty
Lionel Messi និង Coutinho
កីឡាកររបស់ Barcelona

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]