បារាំង៖ កាលពីយប់មិញ ក្លិបបាល់ទាត់ Nantes បានធ្វើការប្រកួតដោយពាក់ឯកសណ្ឋានដែលមានឈ្មោះរបស់អតីតកីឡាកររបស់ខ្លូនគឺ Emiliano Sala ក្រោយពេលដែលខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះបានបាត់ខ្លួន។

គួរឱ្យដឹងថាកីឡាករ Emiliano Sala និងអាកាសយានិកលោក David Ibbotson បានបាត់ខ្លួននៅលើយន្តហោះដែលត្រលប់មកពីទីក្រុង Nantes វិញកាលពីថ្ងៃទី ២១ មករា ឆ្នាំ២០១៩កន្លងទៅ។ ក្លិបបាល់ទាត់ Nantes បានធ្វើការបួងសួងដល់កីឡាករ Sala មុនការប្រកួតទល់នឹង Saint-Etienne ដោយភាពសោកសៅពីអ្នកគាំទ្រនៅកីឡដ្ឋាន Stade De La Beaujoire របស់ក្លិប Nantes។

អ្នកគាំទ្របង្ហាញភាពសោកសៅចំពោះការបាត់ខ្លួនរបស់ Sala

កីឡាករទាំងពីរក្រុមបានពាក់អាវដែលមានរូបថតកីឡាករ Sala ជាមួយពាក្យថា “On T’aime Emi” ដែលមានន័យថា “ពួកយើងស្រលាញ់អ្នក Emi” ក្នុងអំឡុងពេលកម្តៅសាច់ដុំមុនការប្រកួត  និងថែមទាំងពាក់ស្លាកពណ៌បៃតងនៅលើដើមដៃ ដែលជាសញ្ញានៃក្តីសង្ឃឹមអំឡុងពេលប្រកួតផងដែរ។ 

អាជ្ញាកណ្តាលបានផ្លុំកញ្ចែផ្អាកការប្រកួតនៅនាទីទី៩ ដើម្បីបួងសួង និងគិតដល់កីឡាករ Sala ដែលធ្វើឱ្យលោក Vahid Halilhodzic ដែលជាអ្នកចាត់ការក្លិប Nantes ស្រក់ទឹកភ្នែកតែម្តង។

កីឡាករបង្ហាញភាពសោកសៅចំពោះការបាត់ខ្លួនរបស់ Sala
អ្នកគាំទ្របង្ហាញភាពសោកសៅចំពោះការបាត់ខ្លួនរបស់ Sala

ការប្រកួតរវាង Nantes និង Saint-Etienne បានបញ្ចប់ទៅដោយលទ្ធផល ១-១។ គួរបញ្ជាក់ថាកីឡាករ Emiliano Sala បានធ្វើការផ្ទេរពី Nantes ទៅកាន់ Cardiff City ដោយជោគជ័យកាលពីថ្ងៃទី ១៩ ខែមករាកន្លងទៅ ហើយរូបគេបានបាត់ខ្លួន២ថ្ងៃបន្ទាប់ ជាមួយយន្តហោះកំពុងធ្វើដំណើរមកកាន់ទីក្រុង Cardiff  ដែលបានបាត់ដានពីរ៉ាដាតែម្តងដោយសារបញ្ហាអាកាសធាតុ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

កីឡាករបង្ហាញភាពសោកសៅចំពោះការបាត់ខ្លួនរបស់ Sala
អ្នកគាំទ្របង្ហាញភាពសោកសៅចំពោះការបាត់ខ្លួនរបស់ Sala
កីឡាករបង្ហាញភាពសោកសៅចំពោះការបាត់ខ្លួនរបស់ Sala

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]