ភ្នំពេញ៖ មួយរយៈពេលនេះ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា តារាកំប្លែងដ៏មានប្រជាប្រិយភាព នាយក្តិប បានធ្លាក់ខ្លួនឈឺជាមួយនឹងជំងឺជាច្រើនដូចជា ឈាមកកក្នុងខួរក្បាល បេះដូង និងជំងឺសួត ដែលត្រូវចំណាយប្រាក់ជាច្រើននៅក្នុងការព្យាបាល ស្របពេលដែលលោកពុំមានលទ្ធភាពនោះទេ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ អ្នកនាង ចនច័ន្ទ លក្ខិណា ក៏បានចុះទៅសួរសុខទុក្ខ និងផ្តល់ជាថវិកាខ្លះៗជូន ដែលក្នុងនោះក៏បានជួបជាមួយនឹងការរៀបរាប់ដ៏ក្តុកក្តួលរបស់លោកផងដែរ។ ដោយលោកបានធ្វើការសំពះ សុំសប្បុរសជនទាំងឡាយ ជួយដល់លោកផង ទាំងសម្លេងខ្សោយគ្មានកម្លាំងសូម្បីតែនិយាយ។

ជាមួយគ្នានេះលោកនិយាយទាំងរលីងរលោងថា ជំងឺរបស់លោកត្រូវការប្រាក់ព្យាបាល ១,៦០០០ដុល្លារ ដើម្បីធ្វើការវះកាត់បេះដូង និងឈាមកកក្នុងខួរក្បាលរបស់ខ្លួន តែពេលនេះលោកគ្មានថវិកាដើម្បីព្យាបាលទេ មានតែសំពះសុំជំនួយពីមហាជន។

អ្វីដែលកាន់តែក្តុកក្តួលជាងនេះនោះគឺ លោកបានបន្ថែមទាំងអារម្មណ៍ «បើសិនជាលោកលក់ផ្ទះនេះដើម្បីព្យាបាលជំងឺ តើពេលជាពីជំងឺ មានផ្ទះឯណារស់នៅតទៀត» ព្រោះថានៅពេលនេះមានសមាជិកគ្រួសារច្រើនណាស់ ដែលកំពុងរស់នៅជាមួយ។

ការបង្ហាញអារម្មណ៍ដ៏គួរឲ្យអាណិតមួយនេះ បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើន សឹងស្រក់ទឹកភ្នែក ព្រោះពិតជាអាណិតដល់រូបលោកយ៉ាង មិនត្រឹមតែប៉ុណ្ណោះក៏សង្ឃឹមថាលោកនឹងឆាប់ជាសះស្បើយផងដែរ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖ 

នាយក្តិប
នាយក្តិប
នាយក្តិប និយាយយ៉ាងក្តុកក្តួល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយក្តឹប