អេស្ប៉ាញ៖ ក្លិបបាល់ទាត់ FC Barcelona បានធ្វើការវាយបកទៅកាន់ក្លិបបាល់ទាត់ Sevilla វិញក្នុងលទ្ធផល ៦-១ នៅជើងទី២ នៃពានរង្វាន់ Copa Del Rey។ 

លទ្ធផលនេះគ្រាប់គ្រាន់សម្រាប់ Barcelona  បន្តទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់នេះ ដោយមានគ្រាប់បាល់ចំណេញ ៣គ្រាប់បន្ទាប់ពីជើងទី១ Sevilla បាននាំមុខមុន ២-០។

គ្រាប់បាល់ទាំង ៦គ្រាប់របស់ Barcelona រកបានដោយកីឡាករ Philippe Coutinho ២គ្រាប់ម្នាក់ឯង និងកីឡាករ Ivan Rakitic, Sergio Roberto, Luis Suarez, Lionel Messi ម្នាក់មួយគ្រាប់ផងដែរ។ ដោយឡែកសម្រាប់ក្រុមភ្ញៀវ Sevilla វិញក៏រកបាន ១គ្រាប់មុនធ្លាក់ចេញដោយកីឡាករ Guilherme Arana ដែរ។

កីឡាកររបស់ Barcelona

ក្រុមបាល់ទាត់ Barcelona កំពុងសម្លឹងឆ្ពោះទៅកាន់ការលើកពាននេះ៥ដងជាប់គ្នា ក្រោយបានឡើងមកកាន់វគ្គ Semi Final ម្តងទៀត។ 

បេក្ខភាពនៅវគ្គ Semi Final នៅពេលនេះរួមមាន Barcelona, Valancia និង Real Betis ដោយរង់ចាំមួយក្រុមទៀតរវាង Real Madrid ជាមួយ  Girona ដែលធ្វើការប្រកួតនៅព្រឹកស្អែក ខណៈដែលជើងទី១ Real Madrid នាំមុខ Girona ក្នុងលទ្ធផល ៤-២៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

កីឡាកររបស់​ Sevilla
កីឡាកររបស់ Real Betis
កីឡាកររបស់ Real Madrid

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]