អ៊ីតាលី៖ ម្ចាស់ជើងឯកចាស់ពាន Coppa Italia ៤សម័យកាលជាប់គ្នា Juventus បានធ្លាក់ចេញត្រឹមវគ្គ ៨ក្រុមចុងក្រោយកាលពីយប់មិញ ក្រោមថ្វីជើងក្រុម Atalanta ក្នុងលទ្ធផល ៣-០។ 

ក្រុមម្ចាស់ផ្ទះ Atalanta បានធ្វើការនាំមុខក្រុមភ្ញៀវ Juventus មុន ២-០ នៅតង់ទី១ ដែលជាការរកគ្រាប់បាល់បានសម្រេចពីកីឡាករ Timothy Castagne និង Duvan Zapata។ បន្ទាប់មកទៀតកីឡាករ Zapata ដដែលបានរកគ្រាប់ទី២ របស់ខ្លួនបានសម្រេចនៅនាទី ៨៦ ដែលជាគ្រាប់បាល់សម្លាប់ Juventus ត្រឹមវគ្គនេះ ហើយនាំ Atalanta ទៅជួប Fiorentina នៅវគ្គ Semi-Final។

ក្រុម Atalanta អបអរជ័យជម្នះ

ដោយឡែកលោក Allegri ដែលជាគ្រូបង្វឹករបស់ Juventus ត្រូវបានអាជ្ញាកណ្តាលឱ្យកាតក្រហម ដោយសារលោកបានបញ្ចេញឥរិយាបថមិនល្អ អំឡុងពេលដែលក្រុមសេះបង្កង់កំពុងត្រូវក្រុមម្ចាស់ផ្ទះនាំមុខ។ ក្រោយពីបញ្ចប់ការប្រកួតលោក Allegri ក៏បានទទួលស្គាល់កំហុសរបស់លោកផងដែរ។ 

គួរបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោក Allegri ក្លិប Juventus បានលើកពាននេះជាប់ៗគ្នា ៤សម័យកាលចាប់តាំងពីឆ្នាំ ២០១៤មក។

គួរឱ្យដឹងផងដែរថា សម្រាប់ក្លិប Fiorentina ត្រូវជួបជាមួយ Atalanta បន្ទាប់ពីបានលត់ក្រុមចចក AS Roma នៅវគ្គ ៨ក្រុមចុងក្រោយ ក្នុងលទ្ធផល ៧-១៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

Atalanta vs Juventus
Fiorentina vs AS Roma

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]