កូរ៉េខាងត្បូង ៖ V សមាជិកក្រុម BTS ដែលត្រូវបានគេស្គាល់ថា ជាបណ្ដូលចិត្តរបស់ហ្វេន កាលពីយប់មិញនេះ លោកទើបតែបានទម្លាក់បទចម្រៀងថ្មី ដែលជាស្នាដៃដំបូងរបស់ខ្លួន បន្ទាប់ពីបទចាស់ៗ ដែលលោកគ្រាន់តែជាចូលរួមនិពន្ធ។ ហើយមួយបទនេះ គឺជាអំណោយសម្រាប់អ្នកគាំទ្រ ដែលអាចធ្វើឲ្យពួកគេ បិទភ្នែកគេងស្ដាប់ទាំងញញឹមតែម្ដង។

គួរបញ្ជាក់ផងដែរថា កាលពីពេលដែល ក្រុមចម្រៀង BTS ទៅសម្ដែងក្នុងកម្មវិធី Seoul Music Awards ថ្មីៗកន្លងទៅនេះ V ក៏ធ្លាប់បានបញ្ជាក់ផងដែរថា លោកមានអំណោយមួយ សម្រាប់ហ្វេន ប៉ុន្តែមិនបានបង្ហើបនោះទេថា វាជាអ្វី។ រហូតដល់ថ្ងៃទី ២៤ ខែមករា ទើប V បានបង្ហោះវីដេអូខ្លីមួយ ជាមួយនឹងសារខ្លីៗថា លោកនឹងបញ្ចេញ បទចម្រៀងមួយបទ ដែលលោកបាននិពន្ធ និងសរសេរវាដោយខ្លួនឯង។

ហើយនៅទីបំផុត បទចម្រៀងដែលមានចំណងជើងថា Scenery ក៏ត្រូវបានបញ្ចេញ កាលពីយប់ថ្ងៃទី ៣០ ខែមករា ម្សិលមិញនេះ។ ចម្រៀងមួយបទនេះ ពិតជាមានអត្ថន័យសម្រាប់អ្នកគាំទ្រយ៉ាងខ្លាំង ព្រោះស្ទើរតែគ្រប់ពាក្យពេចន៍ នៅក្នុងចម្រៀង គឺសុទ្ធតែជាពាក្យដែល V ធ្លាប់បាននិយាយទៅកាន់អ្នកគាំទ្រ។ នេះបញ្ជាក់ថា V បាននឹកឃើញដល់អ្នកគាំទ្រគ្រប់គ្នា ពេលដែលសរសេរវាឡើងមក។

ចម្រៀងនេះ បានរៀបរាប់ពី ទំហំនៃក្ដីស្រលាញ់ ដែលបង្កើតឲ្យមានការចងចាំ និងពេលវេលាល្អៗ នៅខណៈពេលដែលក្រុមអ្នកគាំទ្រ បានចូលមកក្នុងជីវិតរបស់លោក ហើយកែប្រែជីវិតរបស់លោក ឲ្យកាន់តែស្រស់បំព្រង និងមានអត្ថន័យ ដូចជាសព្វថ្ងៃនេះ៕

ទស្សនារូបភាព និងស្ដាប់ចម្រៀងខាងក្រោម ៖  

រូបភាព V
រូបភាព V
រូបភាព V
រូបភាព V
រូបភាព V
រូបភាព V

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]