ភ្នំពេញ៖ កាលពីម្សិលមិញគឺជាពិធីបុណ្យគម្រប់៧ថ្ងៃរបស់ តារាចម្រៀងកញ្ញា ខេមរៈ ស្រីពៅ។ ក្នុងនោះដែរ គេសង្កេតឃើញថា សម្រាប់ពិធីបុណ្យ៧ថ្ងៃនេះ ក៏មានតារាៗជាច្រើនបានចូលរួម យ៉ាងច្រើនកុះករផងដែរ។

យ៉ាងណាមិញ គ្រាន់តែពិធីបុណ្យ៧ថ្ងៃរបស់កញ្ញា ខេមរៈ ស្រីពៅ បានបញ្ចប់ភ្លាម ស្រាប់តែហ្វេសប៊ុកផេក របស់កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយរូបលោកបានបង្ហោះសារយ៉ាងច្រើន ទាំងកណ្តាលយប់ដើម្បីបញ្ជាក់ពីការកាន់ទុក្ខរបស់ខ្លួន ចំពោះប្អូនស្រីជាទីស្រលាញ់។

ក្នុងនោះដែរ លោក ខេមរៈ សិរីមន្ត បានសរសេរសារបែបនេះថា៖ “ខ្ញុំបាទខេមរៈ សិរីមន្តសូមប្រកាសធ្វើការកាន់ទុក្ខប្អូនស្រីចំនួន១០០ថ្ងៃនិងមិនទទួលការច្រៀង ឬ សម្តែងឡើយ ហើយសូមអគុណដល់ក្រុមហ៊ុនទាំងអស់ ដែលបានយោគយល់ដល់រូបបាទដែលកំពុងតែមានទុក្ខក្រៀមក្រំជាទម្ងន់ ដោយលុបចោលខនសឺតហើយមិនមានការសងការខូចខាតឡើយ សូមអរគុណ”

ផ្អែកលើសារទាំងនេះ បានឲ្យមហាជនដឹងថា នៅពេលនេះលោក ខេមរៈ សិរីមន្ត សម្រេចលុបចោល និងមិនទទួលខនសឺតអ្វីទាំងអស់រហូតរយៈពេល ១០០ថ្ងៃ ព្រោះដើម្បីកាន់ទុក្ខដល់ប្អូនស្រីដ៏កម្សត់របស់ខ្លួន កញ្ញា ខេមរៈ ស្រីពៅ។

ក្រោយពីឃើញបែបនេះ មហាជនពិតជាសម្តែងការអាណិតអាសូរដល់រូបលោកជាខ្លាំង មិនត្រឹមតែប៉ុណ្ណោះ ក៏មានមហាជនមួយចំនួនបាននិយាយថា នេះជាទឹកចិត្តបងប្រុសដ៏សែនល្អ ដែលហ៊ានលះបង់អ្វីៗគ្រប់យ៉ាង ដើម្បីប្អូនស្រីជាទីស្រលាញ់របស់ខ្លួន៕

ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
សាររបស់ ខេមរៈ សិរីមន្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត